មេបញ្ជាការកងពលតូចថ្មើរជើងលេខ៤១ តែងតែផ្តល់ការយកចិត្តទុកដាក់ ចំពោះយោធិនក្រោមឱវាទ

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ បានចាត់តាំងតំណាង គឺលោក វរសេនីយ៍ត្រី ហង់ តឿម នាយរងការិ យាល័យទី៥ កងពលតូចថ្មើរជើងលេខ៤១ ដឹកនាំនាយទាហាននាំយកថវិកាចំនួន១លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឧត្តមសេនីយ៍ទោ នាង ឃីម និងលោកស្រីគី គឹមរួន នាង ឃីម ទៅប្រគល់ជូនលោកអនុសេនីយ៍ត្រី ម៉ម សុខា មេបញ្ជាការរង កងអនុសេនាធំស៊ើប ការណ៍ ប្រចាំការនៅទីស្នាក់ការកណ្តាលប្រវត្តិសាស្ត្រយោធាតេជោភ្នំ២០០ ដែលបច្ចុប្បន្នមានជំងឺកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យយោធភូមិភាគទី៤ ខេត្ត សៀមរាប ក្រោមការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យ យោធភូមិភាគទី៤។

ក្នុងពិធីប្រគល់ថវិកានេះ លោកវរសេនីយ៍ត្រី ហង់ តឿម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ និងផ្តាំផ្ញើឲ្យលោក អនុសេនីយ៍ត្រី ម៉ម សុខា សូមកុំមានការព្រួយបារម្ភ និងខិតខំព្យាបាលជំងឺ  និងថែបំប៉នសុខភាព អនុវត្តឲ្យបានម៉ឺងម៉ាត់តាមវេជ្ជបញ្ជារបស់គ្រូពេទ្យ ដើម្បីឆាប់បានជាសះស្បើយ និងបានវិលត្រឡប់មកបំពេញភារកិច្ចជូនជាតិមាតុភូមិ និងប្រជាជន។

សូមរំលឹកថា ឧត្តមសេនីយ៍ទោ នាង ឃីម មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៤១ ជានិច្ចកាលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខយោធិនក្នុងអង្គភាព ពេលមានយោធិន ឬគ្រួសារកងទ័ពជួបការលំបាកខ្វះខាត ឬមានជំងឺឧត្តមសេនីយ៍ទោ នាង ឃីម តែងយកចិត្តទុកដាក់ជួយឧបត្ថម្ភទំនុកបម្រុងជានិច្ច ជាពិសេសឧត្តមសេនីយ៍ទោ នាង ឃីម គឺជាថ្នាក់ដឹកនាំដ៏ល្អមួយរូប ប្រកបដោយព្រហ្មវិហារធម៌ ទទួលបានការគោរពស្រឡាញ់ពីសំណាក់យោធិនគ្រប់រូប៕

ដោយ៖ស៊ុនហេង

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print