សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឬសសីមាព្រះវិហារនៅវត្ត ឥន្ទមុនី ហៅវត្តព្រៃជ្រាំង ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង

ចែករំលែក៖

ខេត្តព្រៃវែងៈ​ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញកាត់ឬសសីមាព្រះវិហារនៅវត្ត ឥន្ទមុនី ហៅវត្តព្រៃជ្រាំង ក្នុងភូមិព្រៃជ្រាំង ឃុំពានរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ដែលមានការចូលរូមពីប្រជាពលរដ្ឋប្រមាណជាង១ម៉ឺនពីរពាន់នាក់ ។

ព្រះវិហារនេះបានដំណើការសាងសង់ក្រោមគំនិតផ្តួចផ្តើម ពីព្រះចៅអធិការវត្ត និងពុទ្ឋបរិស័ទជាពិសេសក្រោមការជួយឧបត្ថម្ភពីសំណាស់ សម្តេច ក្រឡាហោម ស ខេង និងឯកឧត្តម នេត សាវឿន មានទំហំ ៧ម៉ែត x១៨ ម៉ែត្រ មានក្លោងទ្វាចំនួន០៤ និងដងទង១គូរ ដោយចំណាយថវិកាអស់ជាង៣៣ ម៉ឺនដុល្លារ។

សព្វថ្ងៃនេះព្រះពុទ្សាសនា បានចូលរួមចំណែកនិងដើរតួយ៉ាងសំខាន់ក្នុងការថែរក្សាសុខសន្តិភាពនៅក្នុងប្រទេសយើង ដែលបានជំរុញអោយមនុស្សធ្វើអំពើល្អ។ កាលណាផ្នែកព្រះពុទ្ឋសាសនារីកចម្រើន ការរស់នៅរបស់មនុស្សក៍មានការរីកចម្រើនផងដែរ។ តាមរយៈសមិទ្ឋផលក្នុងទីអារាមនេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាប្រយោជន៍សំរាប់ព្រះសង្ឃ និងសំរាប់ប្រជាពុទ្ធបរិស័ទគោរពប្រតិបត្តិផង។

ជាថ្មីម្តងទៀត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន សូមទទូចអំពាវនាវ និងសំណូមពរប្រជាពលរដ្ឋដូចខាងក្រោមៈ
១-សូមប្រជាពលរដ្ឋទូទាំងប្រទេសត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហានៃគ្រោះថ្នាក់ចរាចរណ៍។ កុំពិសារគ្រឿងស្រវឹងក្នុងពេលបើកបរ និងត្រូវគោរពច្បាប់ចរាចរទាំងអស់គ្នា។ កុំអោយពេលចូលឆ្នាំ សប្បាយរីករាយបង្កទៅជាមានមនុស្សស្លាប់ និងរបួស។
២- សូមប្រថជាពលរដ្ឋចូលរួមបង្ការ និងការពារនូវគ្រោះអគ្គីភ័យដែលកើតមានជាយថាហេតុ។
៣-សូមម្ចាស់រថយន្តឈ្នួលទាំងអស់ មេត្តាកុំឆ្លៀតដំឡើងថ្លៃនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
៤- សូមយុវជន យុវនារីខ្មែរ ជៀសវាងនូវការលេងល្បែង «គប់ទឹក» និង «ប៉ាតម្សៅ» នៅក្នុងអំឡុងបុណ្យចូលឆ្នាំថ្មី ព្រោះអាចបង្ករបួស ឬគ្រោះថ្នាក់ចរាចរណ៍ និងប្រាស់ចាកនិងវប្បធម៌ប្រពៃណីខ្មែរ។
៥-សូមអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវបង្កើនការយកចិត្តទុកដាក់ ចំពោះសន្តិសុខសុវត្តិភាព របស់ប្រជាពលរដ្ឋគ្រប់ទីកន្លែងផងដែរ។

នាចុងបញ្ចប់សម្តេចតេជោហ៊ុន សែន បានផ្តល់ កិត្តិយសបំពាក់គ្រឿងឥស្សរិយយស ដល់ព្រះសង្ឃនិងអ្នកដែលបានចូលរួមកសាងសមិទ្ឋផលព្រះវិហារនេះ ព្រមទាំងបានអញ្ជើញកាត់កាត់ឬសសីមាព្រះវិហារនិង ថតរូបជួបសំណេះសំណាលជាមួយនឹងប្រជាពុទ្ធបរិស័ទក្នុងបរិយាកាសរីករាយក្រៃលែង៕

image image image image

ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print