ត្រឡប់មកពីជប់លៀងជិះម៉ូតូដួលដោយខ្លួនឯងបាក់.កស្លាប់យ៉ាងអណោចអធ័ម

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ត្រឡប់មកពីជប់លៀងនៅផ្ទះមេចុងភៅឯក្រុងតាខ្មៅជិះម៉ូតូចាប់ហ្វ្រាំងមុខដួលដោយខ្លួនឯងប៉ើងខ្ទាតបោកផ្ទុបជាមួយផ្លូវជាតិដែលកំពុងជួសជុល បណ្ដាលឲ្យបាក់កស្លាប់យ៉ាងអណោចអធ័ម បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង១៨និង៥០នាទី ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវជាតិលេខ២១B ត្រង់ចំណុចស្ថានីយ៍ប្រេងឥន្ធនៈទួលប្រាសាទ ស្ថិតក្នុងភូមិព្រែកថី ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្ដកណ្ដាល ។

មន្ត្រីនគរបាលចរាចរណ៍ស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះស្លាប់បាត់បង់ជីវិតឈ្មោះ ផែន រស់ ភេទប្រុស អាយុ៤៩ឆ្នាំ​ មុខរបរជាចុងភៅ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ូគី វីវ៉ា ធនសេ១១០ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1J-3213 ។

ប្រភពដដែលបន្ដថា ជនរងគ្រោះជិះម៉ូតូក្នុងទិសដៅពីក្រុងតាខ្មៅឆ្ពោះទៅស្រុកស្អាងដោយល្បឿនលឿនដោយមានពាក់មួកការពារសុវត្ថិភាព ខណៈជិះដល់ចំណុចកើតហេតុទំនងជាមានឧបសគ្គនៅខាងមុខទើបធ្វើឲ្យជនរងគ្រោះចាប់ហ្វ្រាំងយ៉ាងគំហុកអូសជាមួយផ្លូវជាច្រើនម៉ែត្រ បណ្ដាលឲ្យម៉ូតូដួលបោកជនរងគ្រោះជាមួយផ្លូវបាក់.កស្លាប់យ៉ាងអណោចអធ័មតែម្ដង ។

តាមការឲ្យដឹងពីមិត្ដភក្ដិជនរងគ្រោះថា នៅមុនពេលកើតហេតុជនរងគ្រោះបានជិះម៉ូតូពីផ្ទះទៅជប់លៀងនៅផ្ទះមេចុងភៅ(ថៅកែ) នៅឯក្រុងតាខ្មៅ បន្ទាប់ពីកម្មវិធីបានបញ្ចប់ជនរងគ្រោះមានសភាពស្រវឹងហើយបានជិះម៉ូតូម្នាក់ឯងក្នុងគោលបំណងត្រឡប់ទៅលំនៅដ្ឋាន ខណៈជិះបានពាក់កណ្ដាលផ្លូវក៏ជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូដោយខ្លួនឯងស្លាប់យ៉ាងដូច្នេះ ។

បច្ចុប្បន្នម៉ូតូ និងសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចស្រុកស្អាងប្រគល់ទៅឲ្យក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

20160410204744

ដោយ៖ ស្អាងជ័យ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print