ខេត្ដប៉ៃលិន៖ គេរង់ចាំមើលថា ក្រោមកំណែទម្រង់របស់លោកទេសរដ្ឋ មន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធា រណការអាចចាត់ការអំពើពុករលួយ បក្ខ និយមរបស់លោក ឌិន គឹម ដែលតែង តាំងកូនប្រុសជាប្រធានការិយាល័យបាន ដែរឬទេ? គេជឿថា លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល មិនបណ្ដោយឱ្យប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ប៉ៃលិនធ្វើព្យុះធ្វើភ្លៀងតាមអំពើចិត្ដទៀត នោះឡើយ ។
គួរបញ្ជាក់ថា លោក ឌិន គឹម ប្រធាន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដ ប៉ៃលិនបានតែងតាំងកូនប្រុសរបស់ខ្លួន ម្នាក់ឈ្មោះ ខ្វាន់ ដារា ឱ្យឡើងធ្វើជា ប្រធានការិយាល័យសាធារណការនៅ គ្រាដែលមន្ដ្រីចាស់ៗមានសមត្ថភាព ជាច្រើនរូបត្រូវបានទុកមួយកន្លែងមិន ឱ្យមានឱកាសបានឡើងធ្វើធំអ្វីបន្ដិច បន្ដួចឡើយនោះ ។
ស្ថិតក្នុងដំណាក់កាលកំណែទម្រង់ ច្បាស់លាស់របស់លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងការសាធា រណការ និងដឹកជញ្ជូន តើករណីបែបនេះ អាចចាត់វិធានការបែបណា? ក្រុមមន្ដ្រី នៅមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្ដប៉ៃលិនកំពុងអាក់អន់ស្រពន់ចិត្ដ ចំពោះលោក ឌិន គឹម ដែលដឹកនាំអង្គ ភាពពោរពេញដោយអំពើពុករលួយបក្ខ ពួកនិយម ។ គេខ្សឹបខ្សៀវថា គ្រាន់តែ កូនបង្កើត និងកូនប្រសារបស់លោក ឌិន គឹម នៅក្នុងអង្គភាពមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ដប៉ៃលិនមានសមាជិក ៥-៦នាក់ទៅហើយ ។ កូនប្រសានិងកូន បង្កើតរបស់លោកប្រធានមន្ទីរកាន់ តំណែងសុទ្ធតែកន្លែងខ្លាញ់ ។ រីឯមន្ដ្រី ចាស់ៗដែលមានសមត្ថភាពត្រូវលោក ឌិន គឹម ទុកមួយកន្លែងមិនឱ្យមានឱកាស បានបម្រើការងារនោះឡើយ ។
ការស្នើសុំតែងតាំងលោក ខ្វាន់ ដារា ឱ្យឡើងធ្វើជាប្រធានការិយាល័យសាធា រណការបានធ្វើឱ្យមន្ដ្រីនៅក្នុងមន្ទីរភាគ ច្រើនលើសលប់មិនពេញចិត្ដនោះឡើយ។ ក្រុមមន្ដ្រីទាំងនោះយល់ថា លោក ឌិន គឹម រៀបចំកម្រាលព្រំឱ្យកូនប្រុសរបស់ ខ្លួនដើម្បីកាន់តំណែងជាប្រធានមន្ទីរ សាធារណការនៅពេលដែលលោកចូល និវត្ដន៍នៅឆ្នាំ២០១៧នោះ ។ គេនិយាយ ថា នៅក្នុងចំណោមមន្ដ្រីនៅក្នុងអង្គភាព នេះប្រមាណ៣០នាក់គឺមានសាច់ញាតិ និងកូន, កូនប្រសាលោក ឌិន គឹម ជិត ពាក់កណ្ដាលទៅហើយ ។
ប្រភពបានឱ្យដឹងថា ច្រើនឆ្នាំមក នេះលោកប្រធានមន្ទីរទទួលបានលាភ សក្ការៈជាច្រើនតាមរយៈការកិបកេង ថវិកាជាតិក៏ដូចជាការកេងបន្លំគម្រោង ជួសជុលស្ថាបនាផ្លូវនានាក្នុងខេត្ដ ។ អ្វី ដែលសំខាន់ជាងនេះទៀតនោះចំណូលពី ការធ្វើស្លាកលេខរថយន្ដ, ឈៀករថយន្ដ សុទ្ធតែយកតម្លៃលើសការកំណត់របស់ រដ្ឋក៏ដូចជាការចេញស្លាកលេខរថយន្ដ មួយចំនួនមានភាពមិនប្រក្រតី ។
ក្រៅពីនោះសម្រាប់កូន និងកូនប្រសា របស់លោកប្រធានមន្ទីរទោះបីកន្លងមកមិនទាន់មានតំណែងធំដុំក្ដីប៉ុន្ដែអំណាច របស់ពួកគេគឺក្រុមមន្ដ្រីចាស់ៗមិនហ៊ានក្អកជាមួយឡើយ ។ កូននិងកូនប្រសា របស់លោក ឌិន គឹម អាចរកចំណូល បានយ៉ាងស្រួលដោយគ្មាននរណាហ៊ានសួរនាំនោះទេ ។ ផ្ទុយទៅវិញមន្ដ្រីចាស់ៗ មួយចំនួនដែលបានខិតខំបម្រើការងារ តាំងពីមន្ទីរទើបតែចាប់ផ្ដើមកវែកក ឆ្នាំងនោះ ពេលនេះត្រូវបានលោកប្រធាន មន្ទីរទុកមួយកន្លែង ។
ឆ្លើយតបនឹងការចោទប្រកាន់ចំពោះ ការតែងតាំងកូនប្រុសធ្វើជាប្រធានការិ យាល័យសាធារណការនោះលោក ឌិន គឹម បានឆ្លើយប្រាប់ភ្នាក់ងារសារព័ត៌ មាននគរវត្ដឱ្យដឹងថា វាជារឿងរបស់ ថ្នាក់លើសម្រេចមិនមែនលោកជាអ្នក តែងតាំងនោះទេ ។ លោកបានបញ្ជាក់ថា ការងារអ្វីក៏ដោយទាល់តែមានការ សម្រេចពីថ្នាក់លើទើបថ្នាក់ក្រោមហ៊ាន អនុវត្ដ ៕
ដោយ៖ ហេង សូរិយា