ភ្នំពេញ៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានចូលរួមប្រកាសចូលកាន់តំណែងរបស់ លោកបិុល កុសល ជាអភិបាល ខណ្ឌសែនសុខ ជំនួស លោក លី សាវេត ទៅកាន់តំណែង ជាអភិបាលរងខេត្ដកំពត ។ ពិធីប្រកាសនេះ បានប្រព្រឹត្ដទៅកាលពី ថ្ងៃទី ១១ មេសា ឆ្នាំ២០១៦ នៅសាលាខណ្ឌសែនសុខ ។
លោកប៉ា សុជាតិវង្ស បានបញ្ជាក់ថា៖ ការផ្ទេរតំណែង ឬការរុះរើ កែសម្រួល មន្ត្រីនៅពេលនេះ គឺធ្វើឡើងចំពេលដែលរាជ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានដំណើរការពាក់កណ្តាលអាណត្តិ ក្រោយពីការបោះឆ្នោត ជ្រើសតាំងរដ្ឋសភានីតិកាលទី៥នេះ ដើម្បីបន្តការងារឆ្ពោះទៅអណត្តិក្រោយៗទៀត។ ការផ្ទេរតំណែងនេះ គឺជាកិច្ចការធម្មតារបស់រាជរដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងកិច្ចការកំណែទំរង់រដ្ឋបាល និងការ អនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលពី៣ របស់ខ្លួន ឲ្យទទួលបានជោគជ័យ លើផ្នែកការងារ នយោបាយ, ការទូត ,សេដ្ឋកិច្ច , ឧស្សា ហកម្ម ,ពាណិជ្ជកម្ម ,សង្គមកិច្ច, វប្បធម៏ និងទេសចរណ៍ ខណៈកម្ពុជាកំពុងដំណើរការងារ ពង្រឹង និងសម្របខ្លួនជាសមាជិកអាស៊ាន សេដ្ឋកិច្ច ឲ្យខ្លាំងនៅអាស៊ី ផងដែរ ។
លោក ប៉ា សុជាតិវង្ស បានធ្វើការណែនាំទៅអភិបាលខណ្ឌសែនសុខ ក្រោយពីទទួលបានតំណែងនេះហើយ ត្រូវធ្វើ កិច្ចការកែរសម្រួល និងជួយដោះស្រាយរាល់ភារៈកិច្ចល្អៗជួន ដល់ មន្ដ្រីនៅក្រោមឱវាទខ្លួនឲ្យបានដោយសមធម៏ ត្រូវយកវប្បធម៌សន្ទនាមកជជែកគ្នាលើតុ ដើម្បីធ្វើការដោះស្រាយកិច្ចការទាំងឡាយជូនប្រជា ពលរដ្ឋ រស់នៅដោយសុខសន្តិភាព និងការ អភិវឌ្ឍន៍ ព្រោះថាវប្បធម៌សន្ទនានេះ ប្រមុខរាជរដ្ឋាភិបាល ធ្លាប់មកអនុវត្តន៍ទទួលបាលជោគជ័យយ៉ាងល្អប្រសើរក្នុងការចរចារស្វែងរកសន្តិភាព ការចរចារបង្រួម បង្រួមជាតិ តែមួយខ្មែរតែមួយ ទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ដូចសព្វថ្ងៃនេះ។
លោក ប៉ិល កុសល បានធ្វើការប្ដេជ្ញាចិត្ដថា៖ លោកនឹងយកអស់ប្រាជ្ញាស្មារតី និងចំណេះដឹងឲ្យពីសមត្ថភាព មកបំពេញតួនាទីភារកិច្ចរបស់ខ្លួន ឲ្យបានល្អ ដើម្បីកាត់បន្ថយរាល់សកម្មភាពការងារណា ដែលអសកម្មកន្លងមកឲ្យទទួលបានរលូន និងប្រកបដោយសមធម៏ ដើម្បីចូលរួមកាត់បន្ថយភាព ក្រីក្រជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្រចតុកោណ និងគោល នយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ លោកប្តេជ្ញាកសាងសាមគ្គីភាពផ្ទៃ ក្នុងជាមួយមន្ដ្រីជាថ្នាក់ដឹកនាំនៅក្នុងក្រសួងធម្មការនិងសាសនាក្រោមឱវាទឲ្យបានល្អ រួមគ្នាដឹកនាំរដ្ឋបាល ឲ្យវិសយ័សាសនា ទទួលបាន ភាពយុទ្ធតិ្ដធម៏ ជួនប្រជា ពលរដ្ឋរស់នៅ មានសណ្តាប់ធ្នាប់ និងមានសុខសន្តិភាពមានការអភិវឌ្ឍន៍ ។
សូមបញ្ជាក់ថា៖ លោក ប៉ិល កុសល អតីតប្រធានក្រុម ប្រឹក្សាខណ្ឌដង្កោ ត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអភិបាលខណ្ឌសែនសុខ ជំនួសលោក លី សាវេត អតីតអភិបាលខណ្ឌសែនសុខ ត្រូវទៅកាន់តំណែងភិបាលរងខេត្ដកំពត ៕
ដោយ៖ សំរិត