​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ៖​ ប្រកាស​លោក​ប៉ិល​ កុសល​ ចូល​កាន់​តំណែង​ អភិបាល​ខណ្ឌ​សែន​ សុខ​ ជំនួស​លោក​ លី​ សា​វេ​ត​ ទៅ​កាន់​តំណែង​អភិបាលរង​ខេត្ដកំពត​

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ អភិបាល​រាជធានី​ភ្នំពេញ​ បាន​ចូលរួម​ប្រកាស​ចូល​កាន់​តំណែង​របស់​ លោក​បិ​ុ​ល​ កុសល​ ជា​អភិបាល​ ខណ្ឌ​សែន​សុខ​ ជំនួស​ លោក​ លី​ សា​វេ​ត​ ទៅ​កាន់​តំណែង​ ជា​អភិបាលរង​ខេត្ដកំពត​ ។​ ពិធី​ប្រកាស​នេះ​ បាន​ប្រព្រឹត្ដ​ទៅ​កាលពី​ ថ្ងៃ​ទី​ ១១​ មេ​សា​ ឆ្នាំ​២០១៦​ នៅ​សាលា​ខណ្ឌ​សែន​សុខ​ ។​

​លោកប៉ា​ សុ​ជាតិ​វង្ស​ បាន​បញ្ជាក់​ថា​៖​ ការ​ផ្ទេរតំណែង​ ឬ​ការ​រុះរើ​ កែសម្រួល​ មន្ត្រី​នៅ​ពេល​នេះ​ គឺ​ធ្វើ​ឡើង​ចំ​ពេល​ដែល​រាជ​ រដ្ឋាភិបាល​កម្ពុជា​ ដែល​ដឹកនាំ​ដោយ​ សម្តេច​អគ្គ​មហា​ សេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ បាន​ដំណើរការ​ពាក់កណ្តាល​អាណត្តិ​ ក្រោយ​ពី​ការ​បោះ​ឆ្នោត​ ជ្រើសតាំង​រដ្ឋសភា​នីតិកាល​ទី​៥​នេះ​ ដើម្បី​បន្តការងារ​ឆ្ពោះទៅ​អណ​ត្តិ​ក្រោយៗ​ទៀត​។​ ការ​ផ្ទេរតំណែង​នេះ​ គឺជា​កិច្ចការ​ធម្មតា​របស់​រាជរដ្ឋាភិបាល​ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ក្នុង​កិច្ចការ​កំណែទំរង់រដ្ឋបាល​ និង​ការ​ អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាលពី​៣​ របស់​ខ្លួន​ ឲ្យ​ទទួល​បាន​ជោគជ័យ​ លើ​ផ្នែក​ការងារ​ នយោបាយ​,​ ការទូត​ ,​សេដ្ឋកិច្ច​ ,​ ឧស្សា​ ហ​កម្ម​ ,​ពាណិជ្ជកម្ម​ ,​សង្គមកិច្ច​,​ វប្ប​ធ​ម៏​ និង​ទេសចរណ៍​ ខណៈ​កម្ពុជា​កំពុង​ដំណើរ​ការងារ​ ពង្រឹង​ និង​សម្រប​ខ្លួន​ជា​សមាជិក​អាស៊ាន​ សេដ្ឋកិច្ច​ ឲ្យ​ខ្លាំង​នៅ​អាស៊ី​ ផង​ដែរ​ ។​

​លោក​ ប៉ា​ សុ​ជាតិ​វង្ស​ បាន​ធ្វើការ​ណែនាំ​ទៅ​អភិបាល​ខណ្ឌ​សែន​សុខ​ ក្រោយ​ពី​ទទួល​បាន​តំណែង​នេះ​ហើយ​ ត្រូវធ្វើ​ កិច្ចការ​កែរ​សម្រួល​ និង​ជួយ​ដោះស្រាយ​រាល់​ភារៈកិច្ច​ល្អៗ​ជួន​ ដល់​ មន្ដ្រី​នៅ​ក្រោម​ឱវាទ​ខ្លួន​ឲ្យ​បាន​ដោយ​សម​ធ​ម៏​ ត្រូវ​យក​វប្បធម៌​សន្ទនា​មក​ជជែក​គ្នា​លើ​តុ​ ដើម្បី​ធ្វើការ​ដោះស្រាយ​កិច្ចការ​ទាំងឡាយ​ជូន​ប្រជា​ ពលរដ្ឋ​ រស់នៅ​ដោយ​សុខ​សន្តិភាព​ និង​ការ​ អភិវឌ្ឍន៍​ ព្រោះថា​វប្បធម៌​សន្ទនា​នេះ​ ប្រមុខ​រាជរដ្ឋាភិបាល​ ធ្លាប់​មក​អនុវត្តន៍​ទទួល​បាល​ជោគជ័យ​យ៉ាង​ល្អ​ប្រសើរ​ក្នុង​ការ​ចរចារ​ស្វែងរក​សន្តិភាព​ ការ​ចរចារ​បង្រួម​ បង្រួម​ជាតិ​ តែ​មួយ​ខ្មែរ​តែ​មួយ​ ទទួល​បាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍន៍​ដូច​សព្វ​ថ្ងៃនេះ​។​

​លោក​ ប៉ិល​ កុសល​ បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ដ​ថា​៖​ លោក​នឹង​យក​អស់​ប្រាជ្ញា​ស្មារតី​ និង​ចំណេះដឹង​ឲ្យ​ពី​សមត្ថភាព​ មក​បំពេញ​តួនាទី​ភារកិច្ច​របស់​ខ្លួន​ ឲ្យ​បាន​ល្អ​ ដើម្បី​កាត់​បន្ថយ​រាល់​សកម្មភាព​ការងារ​ណា​ ដែល​អសកម្ម​កន្លង​មក​ឲ្យ​ទទួល​បាន​រលូន​ និង​ប្រកបដោយ​សម​ធ​ម៏​ ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ ក្រីក្រ​ជូន​ប្រជាពលរដ្ឋ​ ស្រប​តាម​យុទ្ធសាស្ត្រ​ចតុកោណ​ និង​គោល​ នយោបាយ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​។​ លោក​ប្តេជ្ញា​កសាង​សាមគ្គីភាព​ផ្ទៃ​ ក្នុង​ជាមួយ​មន្ដ្រី​ជា​ថ្នាក់ដឹកនាំ​នៅ​ក្នុង​ក្រសួង​ធម្មការ​និង​សាសនា​ក្រោម​ឱវាទ​ឲ្យ​បាន​ល្អ​ រួម​គ្នា​ដឹកនាំ​រដ្ឋបាល​ ឲ្យ​វិ​ស​យ័​សាសនា​ ទទួល​បាន​ ភាព​យុទ្ធ​តិ្ដ​ធ​ម៏​ ជួន​ប្រជា​ ពលរដ្ឋ​រស់នៅ​ មាន​សណ្តាប់ធ្នាប់​ និង​មាន​សុខ​សន្តិភាព​មានការ​អភិវឌ្ឍន៍​ ។​

​សូម​បញ្ជាក់​ថា​៖​ លោក​ ប៉ិល​ កុសល​ អតីត​ប្រធាន​ក្រុម​ ប្រឹក្សា​ខណ្ឌដង្កោ​ ត្រូវ​បាន​រាជរដ្ឋាភិបាល​តែងតាំង​ជា​អភិបាល​ខណ្ឌ​សែន​សុខ​ ជំនួស​លោក​ លី​ សា​វេ​ត​ អតីត​អភិបាល​ខណ្ឌ​សែន​សុខ​ ត្រូវ​ទៅ​កាន់​តំណែង​ភិ​បាល​រង​ខេត្ដកំពត​ ៕​

image_2

image_1

image_4

image

image_3

image_5

ដោយ៖ សំរិត​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print