គូស្នេហ៍១គូត្រូវជនសង្ស័យ៤នាក់ មកកាប់ប្លន់យកម៉ូតូ ទៅបានសម្រេច ដោយមិនរំខាន ដល់សមត្ថកិច្ចស្រុកកោះអណ្តែត

ចែករំលែក៖

ខេត្តតាកែវ៖ យុវជនម្នាក់ បានរងរបួសធ្ងន់ បន្ទាប់ពីមានក្រុមជនសង្ស័យពួកចោរប្លន់ចំនួន០៤នាក់ ជិះម៉ូតូ២គ្រឿង បានមកធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូ ទៅបាត់ ខណះជនរងគ្រោះ បានឈប់ម៉ូតូចុះបត់ជើងតូច។ ហេតុការណ៍កាប់ប្លន់ឆៅៗនេះ បានកើតឡើងកាលពីវេលាម៉ោង៩នឹង២០នាទី យប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ នៅក្នុងភូមិតាបួ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ។

ជនរងគ្រោះឈ្មោះឈន មករា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ ជិះម៉ូតូ ម៉ាកប៊ីត ពាក់ស្លាកលេខ តាកែវ.1V9314 នឹងអ្នករួមដំណើរឈ្មោះ ហេង សុធារី ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិកណ្តាលក្រោម ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល (ត្រូវជាសង្សា)។

បើតាមសម្តីនារីជាសង្សាបានឲ្យដឹងថា មុនពេលកើតហេតុ នាងនឹងបុរសជាសង្សារបានជិះម៉ូតូ ឌុបគ្នាដើរលេង រួចទៅញ៉ាំមីហិរ នៅភូមិដំណាក់ ឃុំពេជសារ។ លុះដល់វេលាម៉ោងជាង០៩ នាងនិងជនរងគ្រោះ បានឌុបគ្នាមកផ្ទះវិញ ។ លុះមកដល់តាមផ្លូវ ជនរងគ្រោះក៏ បានឈប់ម៉ូតូ ដើម្បីចុះបត់ជើងតូច ស្រាប់តែពេលនោះ លេចមុខជនសង្ស័យចំនួន៤នាក់ ជិះម៉ូតូ២គ្រឿង មកតាមពីក្រោយ រួចក៏បានចុះមកកាប់ លើជនរងគ្រោះ ជាច្រើនកាបិត ហើយក៏បានយកម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅទិសខាងជើង បាត់ស្រមោល។

ក្រោយកើតហេតុ ជនរងគ្រោះនិងនារីជាសង្សា ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យបង្អែកខេត្តតាកែវ ។

ពលរដ្ឋសង្ឃឹមថា លោកស្នងការខេត្តតាកែវដែលទើបមកកាន់ដំណែងថ្មីៗនេះ នឹងស្រាវជ្រាវ តាមរក ចាប់ជនល្មើសទាំង៤នាក់ខាងលើនេះ យកមកផ្តន្ទាទោស ទៅតាមផ្លូវច្បាប់ ក្នុងពេលឆាប់ៗនេះ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print