លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន បានរៀបចំបទសម្ភាសន៍រួមគ្នាមួយដើម្បីធ្វើបច្ចុប្បន្នភាពអំពី វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង (Omicron) !

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅទីស្តីការក្រសួងសុខាភិបាល លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្សក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស និងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានរៀបចំបទសម្ភាសន៍រួមគ្នាមួយដើម្បីធ្វើបច្ចុប្បន្នភាពអំពី វីរុសកូវីដ-១៩ បំប្លែងថ្មីឈ្មោះ អូមីក្រុង (Omicron)។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា នៅក្នុងប្រទេសកម្ពុជា ការអនុវត្តន៍វិធានការ ៣ ការពារ និង ៣ កុំ បូកនឹងការចាក់វ៉ាក់សាំង កូវីដ-១៩ គឺជាចំណុចគន្លឺះដែលមានប្រសិទ្ធភាព ហើយនៅតែជាការការពារដ៏រឹងមាំបំផុតរបស់យើងប្រឆាំងនឹងជំងឺកូវីដ-១៩ រួមទាំងដែលតា និងអូមីក្រុង (Delta and Omicron) ផងដែរ និងការពារជនដែលងាយរងគ្រោះ ប្រសិនបើអនុវត្តបានត្រឹមត្រូវ និងទៀងទាត់នូវវិធានការទាំងនេះ។ យើងត្រូវបន្តការប្រុងប្រយ័ត្នប្រឆាំងនឹងជំងឺកូវីដ-១៩ ការពារជនងាយរងគ្រោះ និងត្រៀមខ្លួនសម្រាប់ការកើនឡើងនៃជំងឺនេះ នាពេលអនាគត។ យើងត្រូវតែធ្វើសកម្មភាពឥឡូវនេះ ដោយ “រួមគ្នាទទួលខុសត្រូវ ដើម្បីបញ្ឈប់ការឆ្លងជំងឺកូវីដ-១៩”។ សុខភាពរបស់លោកអ្នក គឺជាអាទិភាពចម្បងរបស់លោកអ្នក មានតែលោកអ្នកទេដែលអាចការពារការចម្លងជំងឺកូវីដ-១៩ បាន មានតែគ្រួសារលោកអ្នក និងសហគមន៍របស់លោកអ្នកប៉ុណ្ណោះ ដែលអាចបញ្ឈប់ការរីករាលដាលនៃមេរោគនេះបាន។
សូមបញ្ជាក់ថា, យោងតាមសេចក្តីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ ស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាក់អោយដឹងថា កម្ពុជាមាន :
-ករណីឆ្លងថ្មី ១២នាក់ (លទ្ធផលបញ្ចាក់ដោយ PCR)
-ករណីជាសះស្បើយ ១៣នាក់
-ករណីស្លាប់ ០៣នាក់ (ក្នុងនេះមិនបានចាក់វ៉ាក់សាំង ០៣នាក់)។
-ចុំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០៨ ខែឆ្នូ ឆ្នាំ២០២១
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,១៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៨,៨៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៤,៧៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ៩២,៩១% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន​នាក់​ មាន ៨៨,៦៩% ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print