ទុស្សេខ្សែភ្លើងឆេះផ្ទះ១ខ្នងទាំងស្រុងនៅខណ្ឌដង្កោ​ ផ្អេីលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះអន្តរាគមន៍

ចែករំលែក៖

ភ្នំពេញ​ ៖​ អគ្គីភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋ១ខ្នងយ៉ាងសន្ធោសន្ធៅព្រមទាំងឆេះឆ្លងដល់ខ្សែភ្លើងនិងផ្ទះ អ្នកជិតខាងបន្តិចថែមទៀត​រងការខូចខាត បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៤​ និង៤០នាទីល្ងាចថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១ នៅជិតអតីតបឹងតាម៉ាត ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
​ តាមប្រភពពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថា, ផ្ទះរងគ្រោះដោយអគ្គិភ័យនោះសង់ពីឈើខ្លះនិងមានលាយដែកខ្លះ ទំហំ៥ម៉ែត្រ​​ x ២០ម៉ែត្រ ដោយប្រក់ដំបូលស័ង្កសីរីឯជញ្ជាំងក៏បិទបាំងដោយស័ង្កសីដែរ ដែលមានម្ចាស់ឈ្មោះ​ ហម កៃ ភេទប្រុស​ អាយុ​ ៥៥ឆ្នាំមុខរបរ​រត់ម៉ូតូឌុប​ ខណៈក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងគ្រោះ​ ឬរបួសឡេីយ​ ប៉ុន្តែទ្រព្រសម្បត្តិដែលមាននៅក្នុងផ្ទះនោះត្រូវបានភ្លើងឆេះអស់ទាំងស្រុង។
​ ប្រជាពលរដ្ឋបានបន្តទៀតថា, នៅពេលដែរមានហេតុការណ៍អគ្គីភ័យឆាបឆេះនេះឡើង​ គឺបានធ្វើឲ្យមានការព្រួយបារម្ភអំពីហានិភ័យខ្លាំងណាស់ ព្រោះតែនៅទីនោះមានផ្ទះរាប់សិបខ្នងស្ថិតនៅជាប់គ្នាណាស់។ ប៉ុន្តែភ្លាមៗនោះរថយន្តពន្លត់អគ្គិភ័យបានទៅដល់ជាបន្តបន្ទាប់ចំនួន៥គ្រឿង ទើបអាចទប់ទល់បាន តែភ្លើងក៏បានឆេះរាលដល់ផ្ទះអ្នកជិតខាងបណ្ដាលឲ្យខូតខាតម៉ូតូ០១គ្រឿង និងម៉ាស៉ីនបោកខោអាវ០១គ្រឿងផងដែរ​ ។
​ សមត្ថកិច្ចបានប្រាប់ថា , ខណៈពេលមានហេតុការណ៍នោះកើតឡើងកម្លាំងអាជ្ញាធរនិងសមត្ថកិច្ចខណ្ឌដង្កោបានចុះទៅកាន់ទីនោះភ្លាមៗ ហើយបានហៅរថយន្តពន្លត់​អគ្គិភ័យ​ចំនួន ៥គ្រឿងទៅបាញ់ពន្លត់។ពេលនោះ​ប្រេីប្រាស់ទឹកអស់​ ៤ឡាន​ស្មេីនឹង​១៨ម៉ែត្រគូប​ ហើយក៏មានរថយន្ត​ជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជា​០១គ្រឿង​ ដោយបានពន្លត់ចប់នៅវេលាម៉ោង​៥និង០៣នាទីថ្ងៃខែឆ្នាំដដែលនោះ៕


ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print