កសិករប្រកបរបរកសិកម្មសប្បាយចិត្តព្រោះដំឡូងមីមានហាងឆេងខ្ពស់ទោះរងផលប៉ះពាល់ទឹកជំនន់ក៍ដោយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ​ប្រជាកសិករដាំដំឡូងមីសប្បាយ

រីករាយនិងដំឡូងមីមានតម្លៃខ្ពស់ តែទទួលផលបានតិចព្រោះជំនន់ទឹកជន់លិច រងផល់ប៉ះពាល់ខូចខ្លះក៏ដោយ។

ដែលខុសពីផលស្រូវ មានតម្លៃធ្លាក់ចុះឆ្នាំនេះ ។

លោក បឹម  សំបូរ អាយុ៣៥ឆ្នាំ  ជាមេការសៃឡូដំឡូងមួយនៅក្នុងស្រុកស្វាយចេក នៅថ្ងៃទី០៩ខែ ធ្នូ ឆ្នាំ២០២១នេះបានប្រាប់ថា៖ ឆ្នាំនេះដំឡូងមីមានហាងឆេងខ្ពស់គួរសមជាងឆ្នាំមុន ព្រោះខាង ថៃកំពុងមានតម្រូវការ។ តម្លៃដំឡូងមី ឆ្នាំនេះ បើដំឡូងស្រស់យើងទិញចូល១គីឡូ២,៣បាត (២បាត៣កាក់)លុយថៃ ចំណែកឆ្នាំទៅមិញទិញតែ១គីឡូ ១៥,៥ (១បាតកន្លះ)ទៅ២០(២បាត)លុយថៃប៉ុណ្ណោះ។ បើដំឡូងស្ងួត យើងទិញចូល១គីឡូ៦,៣បាត(៦បាត៣កាក់)លុយថៃបើប្រៀបធៀបនឹងឆ្នាំមុនគឺមានការឡើងថ្លៃជាង  ព្រោះឆ្នាំនេះអ្នកកសិករដាំដុះដំឡូងមីមិនសូវកើតបន្មាននោះទេដោយសារទឹកជន់លិចខូចខាតអស់មួយចំនួនធំ។

លោក បឹម សំបូរ  បានបន្តទៀតថា៖ ចំពោះខែនេះខាងសៃឡូលោកមិនទាន់ទិញដំឡូងបានច្រើននៅឡើយទេ ព្រោះកសិកររវល់ប្រមូលផលស្រូវសិន  តែខែក្រោយនេះទើបដំឡូងគេប្រមូលផលច្រើន។

ដោយឡែក លោក យន់ ឡៃមី អាយុ ៤៥ឆ្នាំ ជាកសិករដាំដំឡូង រស់នៅភូមិកកោះ ឃុំស្លរក្រាម ស្រុកស្វាយចេកបានឲ្យដឹងថា៖ ចំពោះការដាំដំឡូងមីនេះគឺមានការចំណាយដើមច្រើនទាំងភ្ជួររាស់និងការថែទាំថ្នាំបាញ់ស្មៅ ជីបំប៉នជាដើម។តែបើមិនមានទឹកលិចខូចខាតច្រើននោះទេគឺបានកាក់កបគួរសមជាងដំណាំស្រូវទៅទៀត។ព្រោះដំឡូងប្រើរយះពេលនៃការដាំដុះតែ១០ខែ ប្រមូលផលបានហើយ។ ចំណែកលោក លី កុ អាយុ៦០ឆ្នាំ ជាកសិករដាំដំឡូងមីដែរនោះ ក៏បានលើកឡើងមិនខុសគ្នាដែរថាការដាំដំឡូងនេះមានការចំណាយច្រើនប្រសិនបើហាងឆេងធ្លាក់ថ្លៃក្រោម ២បាត ក្នុង១គីឡូគឺពិបាករកប្រាក់ចំណេញឃើញណាស់។

លោក លីកុ  បានបន្តឲ្យដឹងទៀតថា៖បើសិនជាតម្លៃហាងឆេងដំឡូងនៅតែមានតម្លៃខ្ពស់ដូចខែនេះគឺធ្វើដំឡូងបានផលចំណេញច្រើនជាងស្រូវ។

ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរលោក ប៉ាង  វណ្ណាសេដ្ឋ ប្រធាន មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យ បានបញ្ជាក់ប្រាប់ដឹងថា៖ចំពោះដំណាំដំឡូងមីនៅឆ្នាំនេះនៅតែមានហាងឆេងល្អ បើទោះបីជាមានទឹកលិចខូចខាតខ្លះក៏ដោយ។ចំពោះខេត្តបន្ទាយមានជ័យ  ឆ្នាំនេះកសិករយើងដាំដំឡូងមីឆ្នាំសរុបចំនួន៨០,០០០ហិកតាហើយជាមធ្យមក្នុង១ហិកតាទទួលបានផលក្នុងចន្លោះពី២២ទៅ២៥តោន៕ ដោយ៖វណ្ណា

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print