សង្ស័យតៃកុងស្រវឹងស្រាបើករថយន្តបុកសួនច្បារពុះចែកផ្លូវក្រឡាប់ជាច្រេីនត្រឡប់ទៅគងលើរទេះលក់បាយឆារងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

​ ភ្នំពេញ ៖​ បុរសម្នាក់សង្ស័យស្រវឹងស្រា​ ខ្លាំងហើយបានបើករថយន្តបោះពួយយ៉ាងលឿនជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវក្រឡាប់អូសជាច្រើនម៉ែត្រមកគងលើរទេះលក់មីឆាបាយឆាយ៉ាងច្រងាង​ៗទៅមុខលែង​រួច កាលពីវេលាម៉ោង១១​ និង១០នាទីយប់ថ្ងៃសុក្រ ទី១០ ខែឆ្នូ ឆ្នាំ២០២១​ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២១៧​ ត្រង់ចំណុចមុខផ្សារព្រែកជ្រៃក្នុងសង្កាត់ស្ពានថ្ម ខណ្ឌសែនសុខ។
​ យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហាយឡេនឌ័រ​ ពណ៌ទឹកប្រាក់​ ពាក់ស្លាកលេខភ្នំពេញ2AP -7876 ពីត្បូងទៅជើងក្នុងល្បឿនលឿនដូចហោះ​ ខណៈមកដល់ចំណុចកើតហេតុខាងលើ​ ដោយស្ថានភាពផ្លូវកោងផងនោះបានជ្រុលទៅបុកសួនច្បារពុះចែកទ្រូងផ្លូវហោះរំលងសួនក្រឡាប់អូសជាច្រើនម៉ែត្រមកគងលើរទេះលក់បាយឆាមីឆាធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងទទួលទានមីឆាបាយឆាយ៉ាងឆ្ងាញ់នោះរត់ចែកជើងគ្នា​ តែសំណាងដែរដែលមិនមានអ្នករបួស។
​ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ ដោយឃាត់ខ្លួនម្ចាស់រថយន្តបង្ករួមទាំងរថយន្តផងប្រគល់ឱ្យសមត្ថកិច្ចជំនាញ​ចាត់ការតាមនីតិវិធីច្បាប់​ ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print