ទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៣ អប់រំ ការពារ ទប់ស្កាត់ ក្រោមការអញ្ចើញចូលរួម ពីសំណាក់អភិបាលរងស្រុក និងអង្គការពន្លឺក្តីនៃក្តីសង្ឃឹម

ចែករំលែក៖

ខេត្តស្ទឹងត្រែង: នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៣ និងធ្វើពិធីបំបួសដើម្បី ដាំកូនឈើ និងប្រលែងកូនត្រី កម្មវិធីនេះធ្វើឡើង នៅលើទីធ្លាដីវត្តកាំងចាម ស្ថិតក្នុងភូមិកាំងចាម ឃុំកាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។ ពិធីនេះដោយមានលោកអ៊ុក ចាន់ថន អភិបាលរងស្រុកថាឡាបរិវ៉ាត់ អញ្ជើញជាអធិបតី ព្រះចៅអធិការវត្តកាំងចាម និងអង្គការពន្លឺនៃក្តីសង្ឃឹម ក្រុមប្រឹក្សាឃុំ មន្ត្រីបរិស្ថាន និងអ្នកសម្របសម្រួលការពារព្រៃឡង់។ លោក លោកស្រី ការពារព្រៃសហគមន៍ និងបងប្អូនប្រជាពលរដ្ឋមកពី៥ឃុំក្នុងស្រុកថាឡាបរិវ៉ាត់។

ក្នុងនោះផងដែរលោកប្រធានអង្គការនៃក្តីសង្ឃឹម បានមានប្រសាសន៍លើកឡើងក្នុងអង្គពិធីនេះថា: ទិវាគោរពសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៣ គឺគេប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំម្តង ក្នុងគោលបំណងឲ្យមនុស្សចេះស្រឡាញ់គ្នា ចេះឲ្យតំលៃគ្នា សិទ្ធិរស់រានមានជីវិតជាសកល។ រួបរួមគ្នាត្រូវបញ្ឈប់នៅ ការិ:គុណរើសអើងគ្នា ចូលរួមក្នុងសង្គមជាតិ ដើម្បីភូមិឃុំសុវត្ថិភាព គឺកើតចេញពីយើងទាំងអស់គ្នា។ ជាពិសេសទៅទៀតនោះត្រូវចូលរួម ទប់ស្កាត់ការកាប់បំផ្លាញ់ព្រៃឈើ កាន់កាប់លើដីព្រៃរដ្ឋខុសច្បាប់ ត្រូវចេះថែរក្សាដីព្រៃឈើដែលជាជម្រកដល់មនុស្សគ្រប់គ្នា និងសត្វគ្រប់ប្រភេទ។ ចូលរួមដាំដើមឈើឡើងវិញ និងថែរក្សាស្រលាញ់ធនធានធម្មជាតិ ដូចជាព្រៃឈើ មច្ឆាជាតិ ធនធានរ៉ែគ្រប់ប្រភេទ ដែលជាសម្បត្តិរដ្ឋ ស្របតាមគោលការថ្នាក់ដឹងនាំផងដែរ។

ឆ្លៀតក្នុងឱកាសទិវាសិទ្ធិមនុស្សអន្តរ:ជាតិ លើកទី៧៣ ដើម្បីបំបួសដើមឈើ ដាំដើមឈើ និងប្រលែងកូនត្រី នេះផងដែរ លោកអ៊ុក ចាន់ថន អភិបាលនៃគណ:អភិបាលរង ស្រុកថាឡាបរិវ៉ាត់ ក៍បានលើកឡើង និងដាស់តឿន គ្រើនរំលឹកដល់មន្ត្រីជំនាញ សមត្ថកិច្ច អាជ្ញាធរក្នុងមូលដ្ឋាន។ សូមចូលរួមទប់ស្កាត់ ការពារ ថែរក្សា ដីព្រៃរបស់រដ្ឋ ដីព្រៃសហគមន៍ ដីព្រៃឡង់ ដីសម្បទានសង្គមកិច្ច ដែលបានចុះបញ្ជីក្នុងក្រសួងមហាផ្ទៃទទួលស្គាល់រួចរាល់។ ហើយក៍មានសមត្ថកិច្ច មន្ត្រីជំនាញ និងអាជ្ញាធរក្នុងមូលដ្ឋានជាអ្នក ឃ្លាំមើលការពារ ទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសដែលកើតមាន ដែលរាជរដ្ឋាភិបាលបានដាក់ចុះ គួរតែបញ្ឈប់នៅ បរិបទយកកន្ទេលធំបន្លំដេកទៀតទៅ។

លោកអភិបាលរងស្រុកក៍បានបញ្ចាក់ដែរថា: សព្វថ្ងៃនេះឈ្មួញកំពង់ ប្រើនិងខ្ចីដៃពលរដ្ឋចូលកាប់ព្រៃដីក្នុងតំបន់ហាមឃាត់ គ្រប់កន្លែងសឹងតែអស់ហើយនោះ ទាំងគ្រឿងចក្រ ទាំងការកាប់ផ្តួលដោយប្រើម៉ាស៉ីនត្រង់ទីន័រគ្រប់ដៃរំលំនៅពេលយប់។ រួចគេទុកចោលក្រោយមកទើបគេប្រើទ្រាក់ទ័រឈូកសម្អាត ហើយបែជាមន្ត្រីជំនាញ និងសមត្ថកិច្ច ជាពិសេសអាជ្ញាធរឃុំមិនអើពើ គួរតែផ្តល់ការប្រឹក្សាដល់ស្រុក ដើម្បីទប់ស្កាត់បង្ក្រាបឲ្យទាន់ពេល ទើបរក្សាព្រៃទាំងនេះឲ្យបានគង់វង្ស។ លោកអភិបាលបន្ថែមថា: សហគមន៍គួរតែប្រគល់សម្ភារៈបម្រើឲ្យបទល្មើស ត្រូវធ្វើរបាយការណ៍ទៅឲ្យគបាលយុត្តិធម៍ ដូចជាមន្ត្រីឧទ្យានុរ: រដ្ឋបាលព្រៃឈើ ជលផល នគរបាលប៉ុស្តិ៍ ដែលនៅជិតបំផុត ព្រោះគេនគបាលយុត្តិធម៍ ជាអ្នកអនុវត្តនិងកសាងសំណុំរឿននេះ បញ្ចូនបន្តទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ មិនត្រូវបង្ក្រាបបានហើយយក សម្ភារៈបទល្មើសទាំងនេះទុក វាជាទង្វើខុសច្បាប់៕

...

ដោយ:មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print