ខណៈទាហានមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១១នាក់នៅតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing ធ្វើឱ្យ​អាមេរិក​ ខឹងសម្បាយ៉ាងខ្លាំង

ចែករំលែក៖

អន្តរជាតិ​៖​ នេះបេី​តាមការបញ្ជាក់ពី​អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក លោក Ned Price បានលើកឡើងបែបនេះ នៅថ្ងៃទី៩ ខែធ្នូ​ ២០២១នេះថា សហរដ្ឋ​អាមេចរិក បានខឹងសម្បាយ៉ាងខ្លាំង ចំពោះរបាយការណ៍ដែលបង្ហាញថា ទាហានមីយ៉ាន់ម៉ា បានសម្លាប់មនុស្សចំនួន១១នាក់នៅតំបន់ភាគពាយ័ព្យនៃទីក្រុង Sagaing ។

ជាក់ស្ដែង​យោង​តាមខ្សែ​វីដេអូ​ និងរូបភាព ដែលបង្ហាញ​ពីសាកសព​ ​ត្រូវបានផ្សាយតាមបណ្តាញសង្គម និងសារព័ត៌មាន Myanmar Now ទាហាន​មីយ៉ាន់ម៉ា ត្រូវ​បាន​ចោទ​ប្រកាន់​ថា​ បាន​បាញ់​​ស្លាប់ប្រជាជនចំនួន១១នាក់ និងបានដុតសាកសពអ្នកទាំងនោះ។ សាកសព ដែលបានឆេះ ត្រូវបានគេរកឃើញនៅក្នុងភូមិមួយនៃទីក្រុង Sagaing ។។

ការបាញ់សម្លាប់លើប្រជាជនស៊ីវិលបែបនេះ បានធ្វើឱ្យអាម៉េរិករិះគន់យ៉ាងខ្លាំង។ «យើងមានការខឹងសម្បា ចំពោះរបាយការណ៍…ដែលយោធាមីយ៉ាន់ម៉ា បានចងអ្នកភូមិ ១១ នាក់ រួមទាំងកុមារនៅភាគពាយព្យនៃប្រទេស និងបានដុតពួកគេទាំងរស់»។ លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក បានសង្កត់ធ្ងន់បែបនេះ មុននឹងរំលឹកឡើងវិញពីការអំពាវនាវរបស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ឱ្យរបបសឹកបញ្ចប់អំពើហិង្សា និងដោះលែងអ្នកជាប់ឃុំ ដោយអយុត្តិធម៌ ចាប់តាំងពីរបបយោធា បានធ្វើរដ្ឋប្រហារ នៅថ្ងៃទី១ ខែកុម្ភៈ។

ដោយ​ឡែក​បើ​តាម​អ្នកស្រុក ក៏បានអះអាងថា​ សាកសពជនរងគ្រោះ ត្រូវបានគេរកឃើញនៅក្នុងភូមិមួយ ក្នុងក្រុង Sagaing តំបន់មួយ ដែលមានការប្រយុទ្ធគ្នាយ៉ាងខ្លាំង រវាងកងកម្លាំងសន្តិសុខយោធា និងក្រុមប្រដាប់អាវុធបង្កើត ដោយក្រុមប្រឆាំងនៅមីយ៉ាន់ម៉ា។ អ្នកស្រុក ក៏បានបញ្ជាក់ថា ជនរងគ្រោះមួយចំនួននៅមានជីវិតនៅឡើយ ក្នុងពេលទាហានមីយ៉ាន់ម៉ា បានដុតពួកគេ។

សូមជម្រាបថា​ ចាប់តាំងពីរដ្ឋប្រហារយោធាមក មីយ៉ាន់ម៉ា កំពុងកើតមានបញ្ហាជាច្រើន ក្នុងនោះរួមមានទាំងជម្លោះជាមួយក្រុមជនជាតិភាគតិច, ជំងឺកូវីដ-១៩, ទណ្ឌកម្មពីអាម៉េរិក និងប្រទេសលោកខាងលិច និងបាតុកម្មនៅក្នុងប្រទេសជាដើម៕ដោយ​៖ស​ តារា

...

រូបថត៖IUN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print