កីឡាករ Joshua Kimmich របស់ក្លិប Bayern Munich ត្រូវបានអាក់ខានបង្ហាញខ្លួនរហូតដល់ឆ្នាំ២០២២ បន្ទាប់ពីរូបគាត់មានបញ្ហាសួតដោយសារការឆ្លងជំងឺកូវីដ-១៩។ ខ្សែបម្រើវ័យ២៦ឆ្នាំបានសារភាពថា គាត់មិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគនៅក្នុងខែតុលាបានធ្វើតេស្តវិជ្ជមានកាលពីខែមុន។ រយៈពេលនៃការដាក់ឱ្យនៅដាច់ពីគេរបស់គាត់បានបញ្ចប់កាលពីថ្ងៃពុធសប្តាហ៍នេះ។
កីឡាករ Kimmich បាននិយាយថា ឥឡូវនេះគាត់មិនអីទេប៉ុន្តែគាត់មិនទាន់ត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ខ្លាំងដូចមុនដើម្បីឲ្យរាងកាយរបស់គាត់ដល់កម្រិតទេ ដោយសារតែការជ្រៀតចូលបន្តិចបន្តួចនៃជំងឺនេះមានលើសួតរបស់គាត់។
នៅលើ Instagram កីឡាករ Kimmich បាននិយាយថា “ខ្ញុំនឹងតស៊ូក្នុងការចាប់ផ្ដើម និងនៅជាមួយក្រុម។ យ៉ាងណាក៏ដោយ ខ្ញុំត្រូវតែអត់ធ្មត់បន្តិចសិន ខ្ញុំនឹងមើលការប្រកួតចំនួន៣ដែលនៅសល់ក្នុងឆ្នាំនេះ ហើយយើងនឹងវាយសម្រុកជាមួយគ្នាម្ដងទៀតចាប់ពីខែមករាមក”។
កីឡាករអន្តរជាតិអាឡឺម៉ង់ដែលអាចលេងនៅតំបន់ការពារ និងខ្សែបម្រើ Joshua Kimmich ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន Covid-19។ បន្ទាប់មកគាត់បានអវត្តមានសម្រាប់ការប្រកួត Bundesliga ជាមួយក្រុម Arminia Bielefeld និង Borussia Dortmund ក៏ដូចជាការប្រកួត Champions League ជាមួយ Dynamo Kyiv និង Barcelona ដោយសារតែគាត់រកឃើញ Covid-19។
កីឡាករ Joshua Kimmich នឹងមិនអាចលេងបានទល់នឹងក្រម Mainz, Stuttgart និង Wolfsburg មុនពេលសម្រាករដូវរងានៃលីកកំពូល Bundesliga របស់អាល្លឺម៉ង់នោះទេ៕ (រូបភាព ៖ BBC Sport)