អាមេរិកដាក់ទណ្ឌកម្មចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស

ចែករំលែក៖

នៅថ្ងៃទី១០ខែធ្នូ អាមេរិកបានអនុម័តដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងបញ្ហារំលោភសិទ្ធិមនុស្ស ដល់បុគ្គលជាច្រើនរូបនៅក្នុងប្រទេសចិន មីយ៉ាន់ម៉ា កូរ៉េខាងជើង និងបង់ក្លាដែស។ ជាមួយគ្នានេះអាមេរិកក៏បានបញ្ចូលក្រុមហ៊ុនចិន SenseTime Group ក្នុងបញ្ជីហាមវិនិយោគផងដែរ។ ការដាក់ទណ្ឌកម្មលើកនេះមានការចូលរួមពីប្រទេសកាណាដា និងអង់គ្លេសផងដែរ ដើម្បីដាក់ទណ្ឌកម្មទៅលើប្រទេសមីយ៉ាន់ម៉ា ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។ ទន្ទឹមនឹងនេះ អាមេរិកក៏បានដាក់ទណ្ឌកម្មថ្មីដល់កូរ៉េខាងជើង ក៏ដូចជាស្ថាប័នដែលពាក់ព័ន្ធនឹងយោធាមីយ៉ាន់ម៉ា។ ឯកអគ្គរដ្ឋទូតចិនប្រចាំនៅទីក្រុងវ៉ាស៊ីនតោនបានថ្កោលទោសយ៉ាងខ្លាំង ដល់សកម្មភាពរបស់អាមេរិក ដែលបានជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន បំពានច្បាប់មូលដ្ឋានស្តីពីទំនាក់ទំនងអន្តរជាតិ។ លោក Liu Pengyu បានលើកឡើងថា សកម្មភាពរបស់អាមេរិកធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់ទំនាក់ទំនងអាមេរិក-ចិន ហើយជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនបោះបង់ការសម្រេចខាងលើ។ នៅពេលនេះដែរ តំណាងកូរ៉េខាងជើងប្រចាំនៅអង្គការសហប្រជាជាតិ និង ស្ថានទូតមីយ៉ាន់ម៉ា បង់ក្លាដែស នៅទីក្រុងវ៉ាស៊ីនតោនមិនទាន់មានប្រតិកម្មអ្វីនោះឡើយ៕ ដោយសាធី

...

រូបថត៖Reuters.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print