ខ្សែបម្រើសញ្ជាតិអាល្លឺម៉ង់ Joshua Kimmich មកពីក្លិប Bayern Munich មានបញ្ហាសួតបន្ទាប់ពីឆ្លងកូវីដ

ចែករំលែក៖

កីឡាករ Joshua Kimmich របស់ក្លិប Bayern Munich ត្រូវបានអាក់ខានបង្ហាញខ្លួនរហូតដល់ឆ្នាំ២០២២ បន្ទាប់ពីរូបគាត់មានបញ្ហាសួតដោយសារការឆ្លងជំងឺកូវីដ-១៩។ ខ្សែបម្រើវ័យ២៦ឆ្នាំបានសារភាពថា គាត់មិនបានចាក់វ៉ាក់សាំងប្រឆាំងនឹងមេរោគនៅក្នុងខែតុលាបានធ្វើតេស្តវិជ្ជមានកាលពីខែមុន។ រយៈពេលនៃការដាក់ឱ្យនៅដាច់ពីគេរបស់គាត់បានបញ្ចប់កាលពីថ្ងៃពុធសប្តាហ៍នេះ។

កីឡាករ Kimmich បាននិយាយថា ឥឡូវនេះគាត់មិនអីទេប៉ុន្តែគាត់មិនទាន់ត្រូវបានអនុញ្ញាតឱ្យហ្វឹកហាត់ខ្លាំងដូចមុនដើម្បីឲ្យរាងកាយរបស់គាត់ដល់កម្រិតទេ ដោយសារតែការជ្រៀតចូលបន្តិចបន្តួចនៃជំងឺនេះមានលើសួតរបស់គាត់។

នៅ​លើ Instagram កីឡាករ Kimmich បាន​និយាយ​ថា “ខ្ញុំ​នឹងតស៊ូ​ក្នុង​ការ​ចាប់​ផ្ដើម និង​នៅ​ជាមួយ​ក្រុម។ យ៉ាង​ណា​ក៏​ដោយ ខ្ញុំ​ត្រូវ​តែ​អត់ធ្មត់​បន្តិច​សិន ខ្ញុំ​នឹង​មើល​ការ​ប្រកួត​ចំនួន៣​ដែល​នៅ​សល់​ក្នុង​ឆ្នាំ​នេះ​ ហើយ​យើង​នឹង​វាយ​សម្រុក​ជាមួយ​គ្នា​ម្ដង​ទៀត​ចាប់​ពី​ខែ​មករា​មក”។

កីឡាករអន្តរជាតិអាឡឺម៉ង់ដែលអាចលេងនៅតំបន់ការពារ និងខ្សែបម្រើ Joshua Kimmich ត្រូវបានបង្ខំឱ្យនៅដាច់ដោយឡែកពីគេបន្ទាប់ពីបានធ្វើតេស្តវិជ្ជមាន Covid-19។ បន្ទាប់មកគាត់បានអវត្តមានសម្រាប់ការប្រកួត Bundesliga ជាមួយក្រុម Arminia Bielefeld និង Borussia Dortmund ក៏ដូចជាការប្រកួត Champions League ជាមួយ Dynamo Kyiv និង Barcelona ដោយសារតែគាត់រកឃើញ Covid-19។

កីឡាករ Joshua Kimmich នឹងមិនអាចលេងបានទល់នឹងក្រម Mainz, Stuttgart និង Wolfsburg មុនពេលសម្រាករដូវរងានៃលីកកំពូល Bundesliga របស់អាល្លឺម៉ង់នោះទេ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print