លោក ហេង រតនា ៖ កម្ពុជាធ្លាប់បានទទួលនូវទុក្ខវេទនា​ ក្តីឈឺចាប់​ ការបាត់បង់ជីវីត​ ក្តីវិនាសព្រាត់ប្រាស់ក្រុមគ្រួសារញាតិ្តមិត្ត​ និងការបំផ្លិចបំផ្លាញផ្ទះសំបែងភូមិឋាន​កេរ្តិ៍មរតកដូនតា​

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ បានលើកឡើងពីប្រវត្តិកម្ពុជា ដែលធ្លាប់រងគ្រោះដោយសង្រ្គាម ដ៏រ៉ាំរ៉ៃ ក្នុងនោះលោកបញ្ជាក់ថា, ប្រជាជននៃព្រះរាជាណាចក្រនេះ​ បានទទួលនូវទុក្ខវេទនា​ ក្តីឈឺចាប់​ ការបាត់បង់ជីវីត​ ក្តីវិនាសព្រាត់ប្រាស់ក្រុមគ្រួសារញាតិ្តមិត្ត​ និងការបំផ្លិចបំផ្លាញផ្ទះសំបែងភូមិឋាន​កេរ្តិ៍មរតកដូនតា​ ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័រូបវន្ត​គ្រប់រូបភាព​ គ្រប់រសជាតិ រួមទាំងបំផ្លាញស្មារតីឆន្ទះមនសិការធនធានសង្គមមនុស្សខែ្មរស្ទេីររលាយសាបសូន្យ! ។
លោកអគ្គនាយកបន្តថា, ឆ្លងកាត់សង្គ្រាម​ គ្រប់គ្នាយល់ច្បាស់ថា​ គ្មានទេអ្វីដែលហៅថាសិទ្ធិមនុស្ស​ ប្រជាធិបតេយ្យ​ យុត្តិធម៌សង្គម​ស្អីនោះ​ សំបូរតែពាក្យ”បដិវត្តន៍​ សមរភូមិ​ កំទេចខ្មាំង​នេះខ្មាំងនោះ”! អាវុធយុទ្ធភណ្ឌដែលបាន​ប្រេីប្រាស់នៅកម្ពុជា​ មានស្ទេីគ្រប់ប្រភេទរួមទាំងអាវុធគីមី​ផងដែរ​ ​លេីកលែងតែអាវុធនុយក្លេអ៊ែ​ប៉ុណ្ណោះ! អាវុធទាំងនោះ​ មានប្រភពមកពីគ្រប់ទិសទីលេីពិភពលោក​ មាននៅសល់ទាំងក្នុងទឹក​ ក្នុងដី​ និងលេីដី! អាវុធយុទ្ធភណ្ឌ​ មិនមែនសម្រាប់ភ្ជួរស្រែចំការ​និងបង្កេីនជីវភាពសេដ្ឋកិច្ចគ្រួសារស្អីនោះទេ​ គឺសម្រាប់តែបំរេីគោលដៅសង្គ្រាមសម្លាប់មនុស្សសត្វ​ បំផ្លាញធម្មជាតិ​តែមួយមុខប៉ុណ្ណោះ!។
លោក ហេង រតនា អគ្គនាយកស៊ីម៉ាក់ ក៏សូម អរគុណសន្តិភាព​នៅកម្ពុជា​និងស្ថាបនិកឯកសន្តិភាពសម្តេចតេជោ បង្កបង្កេីតឱកាសឱ្យយុវជនកម្ពុជាចូលតែសាលារៀន​ មិនចូលសមរភូមិប្រយុទ្ធស្លាប់រស់ព្រោះតែមនោគមន៍វិទ្យាបរទេសទៀតឡេីយ! ៕


ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print