យន្តហោះឯកជនមួយគ្រឿងបានធ្លាក់នៅអាកាសយានដ្ឋាន Las Americas ស្ថិតនៅជាយក្រុង Santo Domingo បណ្តាលឲ្យមនុស្ស ៩នាក់នៅលើយន្តហោះស្លាប់ទាំងអស់។នៅពេលនេះមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នោះឡើយ។ សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមហ៊ុនអាកាសចរណ៍ Helidosa របស់សាធារណរដ្ឋ ដូមីនីកា(Dominica)បានប្រកាសនៅថ្ងៃទី១៥ខែធ្នូ (ពេលវេលាក្នុងតំបន់) ថា មានយន្តហោះឯកជនមួយគ្រឿង បានធ្លាក់នៅអាកាសយានដ្ឋាន Las Americas ជាយក្រុង Santo Domingo ។អ្នកដំណើរនិងអាកាសយានិកទាំង៩នាក់នៅលើយន្តហោះស្លាប់ទាំងអស់ ។ នៅពេលនេះគេមិនទាន់ដឹងពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់នៅឡើយទេ។ កន្លងមក នៅថ្ងៃទី ៨ខែធ្នូ ក្រសួងការពារជាតិ ប្រទេសប៉េរ៉ូ ក៏បានប្រកាសផងដែរថា មានមនុស្ស ៥នាក់ស្លាប់ ក្នុងហេតុការគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្ររបស់កម្លំាងទាហានអាកាសប្រទេសនេះ ក្នុងពេលបំពេញបេសកម្មមនុស្សធម៌ តំណាងក្រសួងការពារជាតិប៉េរ៉ូ បានបញ្ជូនកម្លាំងជួយសង្គ្រោះទៅកាន់កន្លែងកើតហេតុ ក្រោយរកឃើញទីតាំងធ្លាក់ឧទ្ធម្ភាគចក្រ ក្រោយការស្វែងរកជាង១ថ្ងៃ ។ មនុស្សនៅលើឧទ្ធម្ភាគចក្រទាំង៥នាក់បានស្លាប់ទាំងអស់ ៕ដោយ៖សាធី
រូបថត៖bnonews.com.