បុរសម្នាក់មានរបួសពេញខ្លួនត្រូវបានម៉ូតូកង់បីដឹកមកទម្លាក់ចោលនៅចិញ្ចេីមផ្លូវ

ចែករំលែក៖

ភ្នំពេញ​៖​ មានការភ្ញាក់ផ្អេីលមួយបានកើតឡើងបន្ទាប់ពីគេឃេីញម៉ូតូកង់បីមួយគ្រឿងដឹកបុរសម្នាក់ដែលមានសភាពស្លេកស្លាំងវង្វេងវង្វាន់ស្មារតីនិងមានរបួសដៃសងខាងយកមកទម្លាក់ចោលនៅលើចិញ្ចើមផ្លូវ កាលពីម៉ោង៨និង១០នាទីព្រឹក ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅតាមផ្លូវបេតុង ក្នុងភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

បើតាមបងប្អូនប្រជាពលរដ្ឋនៅទីនោះបានឱ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូកង់បីមួយគ្រឿងមានទាំងស្ត្រីម្នាក់ផង បានដឹកបុរសរូបនេះមកដាក់ចោលដោយ គ្រាន់តែប្រាប់ថាគាត់មានជំងីត្រូវដឹកទៅមន្ទីរពេទ្យ ក៏ប៉ុន្តែឱ្យគាត់អង្គុយនៅទីនេះសិន ព្រោះពួកគេទៅយកលុយ ហើយក៏នាំគ្នាចាកចេញទៅបាត់ទៅ។
ក្រោយពីម៉ូតូកង់បីនោះបានចាកចេញទៅដោយទុកបុរសរូបនេះឱ្យនៅដេកដួលនៅលើចិញ្ចើមផ្លូវម្នាក់ឯងនោះ ទើបបង្កឱ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ អាជ្ញាធរ និងសមត្ថកិច្ច ។
តែបើតាមប្រភពមួយទៀតបានឱ្យដឹងថា កាលពីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ គេឃើញបុរសខាងលើស្ថិតក្នុងភាពស្រវឹងស្រាបានវាយជញ្ជាំង កញ្ចក់ បណ្តាលឲ្យរងរបួស ហើយត្រូវបានរថយន្តគ្លីនិកសហមេត្រីនៅកំបូលដឹកយកទៅសង្គ្រោះ ស្រាប់តែព្រឹកឡើងបែរជាឃើញម៉ូតូកង់បីដឹកយកមកទម្លាក់ចោលតាមផ្លូវទៅវិញទើបគេសង្ស័យថា បុរសរូបនេះអត់លុយឲ្យថ្លៃពេទ្យទើបគេដឹកយកមកទម្លាក់ចោលនៅទីនេះ ។
ស្ថិតក្នុងសភាពបែបនេះត្រូវបានបងប្អូនប្រជាពលរដ្ឋជួយបញ្ច្រកទឹក និងយកតង់មកបាំងធ្វើជាម្លប់ឱ្យបុរសនេះជ្រកជាបណ្តោះអាសន្ន ៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print