ប្រធានាធិបតីពូទីន និងប្រធានាធិបតីស៊ី ជីនពីង ចាប់ផ្តើមពិភាក្សាគ្នាតាមអនឡាញ

ចែករំលែក៖

សារព័ត៌មាន CCTV បានផ្សាយថា ប្រធានាធិបតីរុស្ស៊ី លោកពូទីន និងប្រធានាធិបតីចិនលោកស៊ី ជីនពីង បានចាប់ផ្តើមពិភាក្សាគ្នាទ្វេភាគីតាមអនឡាញ។ អ្នកនាំពាក្យប្រធានាធិបតីពូទីនលោក Kremlin Dmitry Peskov បានបញ្ជាក់ថាកិច្ចពិភាក្សានេះនឹងអូសបន្លាយរយៈពេលជាច្រើនម៉ោង។ កន្លងមកនៅថ្ងៃទី៧ខែធ្នូ លោកពូ ទីនក៏បានជួបពិភាក្សាជាមួយប្រធានាធិបតីបៃឌិនតាមវីដេអូអនឡាញផងដែរ ប៉ុន្តែជាកិច្ចពិភាក្សាសម្ងាត់។ ជាមួយគ្នានោះជំនួបពិភាក្សារវាងប្រធានាធិបតីពូទីន នឹងប្រធានាធិបតីចិនស៊ី ជីនពីង នៅថ្ងៃទី១៥ខែធ្នូ គឺជាការបើកចំហជាមួយក្រុមអ្នកសារព័ត៌មាន។ បើកកិច្ចប្រជុំ ប្រធានាធិបតីពូទីន ញញឹមលើកដៃស្វាគមន៍ប្រធានាធិបតីចិន ហើយហៅលោកស៊ី ជីនពីងថាជា«មិត្តជាទីគោរព»។ ជាមួយគ្នានោះដែរ ប្រធានាធិបតីចិន ក៏មានសកម្មភាពស្វាគមន៍ប្រហាក់ប្រហែលគ្នានោះដែរ ។ ប្រធានាធិបតីពូទីនបញ្ជាក់ថា លោកមានបំណងចង់ជួបពិភាក្សាដោយផ្ទាល់ជាមួយប្រធានាធិបតីចិន នៅខែកុម្ភៈឆ្នាំ២០២២ក្នុងទីក្រុងប៉េកាំង ។ លោកពូទីនបានបញ្ជាក់ថា តាមគម្រោងយើងនឹងជួបពិភាក្សាគ្នារួចរាល់មុនពេលចូលរួមបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង។ លោកពូទីនបញ្ជាក់ថា ទំនាក់ទំនងរវាងរុស្ស៊ីនឹងចិន គឺជាគំរូនៃកិច្ចសហប្រតិបត្តិការយ៉ាពិតប្រាកដនៅក្នុងសតវត្សរ៍ទី២១នេះ៕ ដោយសាធី

រូបថត៖Tass

...

រូបថត៖TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print