ជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញកម្មសិក្សានៅក្នុងនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន

ចែករំលែក៖

ភ្នំពេញ : ក្រសួងបរិស្ថានមានកិត្តិយសសូមជូនដំណឹងដល់និសិ្សតដែលកំពុងសិក្សាតាមបណ្ដា សាកលវិទ្យាល័យនៅទូទាំងរាជធានីភ្នំពេញជ្រាបថា ដើម្បីផ្ដល់ឱកាសដល់និស្សិតក្នុងការរៀនសូត្រ ដកពិសោធន៍ការងារជាក់ស្តែង ក្រសួងបរិស្ថាននឹងជ្រើសរើសនិស្សិតស្ម័គ្រចិត្តមកបំពេញ កម្មសិក្សានៅក្នុង នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ចំនួន ០៥នាក់ ដោយធ្វើកម្មសិក្សារយៈពេល ៦ខែ ឬ១ឆ្នាំ ស្របតាមកិច្ចសន្យារបស់ក្រសួងបរិស្ថាន។ ឯកទេសដែលត្រូវ ជ្រើសរើសមានដូចខាងក្រោម ៖

១.ផ្នែកព័ត៌មានវិទ្យាចំនួន ០២នាក់

២.អ្នកសារព័ត៌មានចំនួន ០២នាក់

៣.ផ្នែករដ្ឋបាលចំនួន ០១នាក់

សេចក្តីដូចបានជម្រាបខាងលើ សូមនិស្សិតដែលមានចំណាប់អារម្មណ៍ធ្វើការទំនាក់ទំនង ចុះឈ្មោះដោយផ្ទាល់មកនាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយបរិស្ថាន នៃអគ្គនាយកដ្ឋានចំណេះដឹង និង ព័ត៌មានបរិស្ថាន ក្រសួងបរិស្ថាន ដែលមានអាសយដ្ឋាន ស្ថិតនៅអគារមរតកតេជោ បន្ទប់គីរីរម្យ (ជាន់ទី២) ដីឡូលេខ៥០៣ ផ្លូវកៅស៊ូអមមាត់ទន្លេបាសាក់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ចាប់ពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃ៣១ ខែធ្នូ ឆ្នាំ២០២១។

ក្រោយបញ្ចប់កម្មសិក្សាដោយជោគជ័យ និស្សិតនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ពីក្រសួងបរិស្ថាន៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print