កូរ៉េខាងត្បូង អនុវត្តវិធានការរិតត្បិត គម្លាតសង្គមជាថ្មីដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ១៩

ចែករំលែក៖

រយៈពេល មួយខែកន្លះ ក្រោយលុបច្បាប់រិតត្បិត តាមគោលនយោបាយ«រស់នៅជាមួយកូវីដ ១៩» នៅថ្ងៃទី ១៦ខែធ្នូនេះ កូរ៉េខាងត្បូង បានប្រកាសថានឹងអនុវត្តវិធានការរិតត្បិតជាថ្មី ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ខណៈករណីឆ្លងកូវីដ ១៩ ក្នុងប្រទេសនេះកើនឡើងខ្ពស់ ។ មន្ត្រីកូរ៉េខាងត្បូង បានបញ្ជាក់ថា ការរិតត្បិតថ្មី នឹងចាប់ផ្តើមអនុវត្តនៅថ្ងៃទី១៨ខែធ្នូ ដោយការជួបជុំគ្នាលក្ខណៈគ្រួសារមិនលើសពី៤នាក់ ហើយអ្នកទាំងនោះគឺត្រូវតែចាក់វ៉ាក់សាំងរួចរាល់ ។ បណ្តាលភោជនីយដ្ឋាន ហាងការហ្វេ ក្លឹបរាត្រី គឺត្រូវតែបិទទ្វារចាប់ពីម៉ោង ២១ ។ ចំណែករោងភាពយន្ត ហាងកាហ្វេអ៊ិនធឺណិតនឹងត្រូវបិទទ្វារចាប់ពីម៉ោង ២២។ ច្បាប់ថ្មីនេះ អ្នកដែល មិនទាន់ចាក់វ៉ាក់សាំង គឺអាចចូលពិសារអាហារតែម្នាក់ឯង ឬ ទិញយកទៅផ្ទះ។ ការរិតត្បិតត្រូវបានអនុវត្តក្រោយពេលដែល ករណីឆ្លងរាលដាលកូវិដ ១៩ នៅកូរ៉េខាងត្បូង កើនឡើងខ្ពស់ មិនធ្លាប់មានពីមុនមក ហើយអ្នកដែលចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូសក៏បានឆ្លងរាលដាលខ្ពស់ផងដែរ។ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Kim Boo-kyum បានបញ្ជាក់ថា«យើង ខិតខំអស់ពីសមត្ថភាពដើម្បីយកឈ្នះកូវីដ ១៩ ដែលកំពុងតែវាយលុកនៅក្នុងសង្គមរបស់យើង »។ ជាមួយគ្នានេះដែរមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងកូរ៉េខាងត្បូង បានឲ្យដឹងថា ចំនួនអ្នកឆ្លងកូវីដ ១៩ នៅទូទាំងប្រទេសកើនឡើងជាង ៥៤៤ពាន់នាក់ ហើយក្នុងថ្ងៃទី១៥ខែធ្នូបានរកឃើញករណីឆ្លងថ្មីដល់ទៅ៧៦២២នាក់៕ដោយ៖សាធី
រូបថត៖THX/VNA.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print