លោក​ ខឹម​ ច័ន្ទគិរី​ នឹងត្រូវប្រកាសតែងតាំងជាអភិបាលរងខេត្តកណ្តាលនៅថ្ងៃទី១៩​ ខែមេសា​ ខាងមុខ

ចែករំលែក៖

ខេត្តកណ្តាលៈ​ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ​ លោក​ ខឹម​ ច័ន្ទគិរី​ អភិបាលស្រុកស្អាង​ នឹងត្រូវប្រកាសតែងតាំងជាអភិបាលរង​ នៃគណៈអភិបាលខេត្តកណ្តាល​ ជំនួស​ តំណែងលោក​ ជឹម​ សុខខុន​ ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៩​ ខែមេសា​ ឆ្នាំ២០១៦​ វេលាម៉ោង៨និង៣០នាទីព្រឹក​ ក្រោមអធិបតិ​លោក​ លេង​ វី​ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ​ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕

image

​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print