ខេត្តកណ្តាលៈ យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងមហាផ្ទៃ លោក ខឹម ច័ន្ទគិរី អភិបាលស្រុកស្អាង នឹងត្រូវប្រកាសតែងតាំងជាអភិបាលរង នៃគណៈអភិបាលខេត្តកណ្តាល ជំនួស តំណែងលោក ជឹម សុខខុន ដែលត្រូវចូលនិវត្តន៍។
ពិធីប្រកាសនឹងរៀបចំធ្វើឡើងនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង៨និង៣០នាទីព្រឹក ក្រោមអធិបតិលោក លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ៕
សុខ ខេមរា
...