ខេត្តបាត់ដំបង៖ ស្រ្តីម្នាក់បានស្លាប់យ៉ាងអណោចអធ័មក្នុងអណ្តាតភ្លើង កាលពីវេលាម៉ោង០២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៦ ស្ថិតក្នុងក្រុម៣ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយករណីភ្លើងឆេះផ្ទះដ៏សន្ធោសន្ធៅ។
អគ្គិភ័យឆាបឆេះនេះទៅលើផ្ទះទំហំ ៣ម៉ែត្រ គុណ ០៤ម៉ែត្រ ធើ្វពីឈើ ដំបូលស័ង្កសី នឹងបណ្តាលឲ្យស្លាប់ជនរងគ្រោះជាស្ត្រី ម្នាក់ជាម្ចាស់ផ្ទះ ឈ្មោះ លឿ ចន្ថា អាយុ២៤ឆ្នាំ ដោយស្នាក់នៅផ្ទះម្នាក់ឯង។ ចំណែកប្តីមានឈ្មោះ សុង និង អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើករថយន្តដឹកដី នៅខេត្តពោធិ៍សាត់ ហើយមានកូនប្រុស១នាក់ អាយុ២ឆ្នាំ រស់នៅជាមួយយាយ និងតា ។
សមត្ថកិច្ចបានអោយដឹងថា៖ អគ្គីភ័យនេះបង្ក ឆ្លងចរន្តដោយភ្លើងអាគុយ គ្រានោះអាចជនរងគ្រោះ មកពីលក់ដូរនៅល្អាងភ្នំប្រាំពីរ អស់កម្លាំងហើយងុយ លង់លក់ក្នុងដំណេកក៏ដល់ថ្នាក់បណ្តាលឲ្យឆេះស្លាប់ នៅក្នុងផ្ទះតែម្តង ៕
ដោយ៖ សុខ ខេមរា