ស្រ្តីម្នាក់បានស្លាប់យ៉ាងអណោចអធ័មក្នុងអណ្តាតភ្លើងគ្រាលង់លក់ក្នុងដំណេក

ចែករំលែក៖

ខេត្តបាត់ដំបង៖​ ស្រ្តីម្នាក់បានស្លាប់យ៉ាងអណោចអធ័មក្នុងអណ្តាតភ្លើង​ កាលពី​វេលាម៉ោង០២:៣០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១២​ ខែមេសា​ ឆ្នាំ២០១៦​ ស្ថិតក្នុងក្រុម៣ ភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយករណីភ្លើងឆេះផ្ទះដ៏សន្ធោសន្ធៅ។

អគ្គិភ័យឆាបឆេះនេះទៅលើផ្ទះទំហំ ៣ម៉ែត្រ គុណ ០៤ម៉ែត្រ ធើ្វពីឈើ ដំបូលស័ង្កសី​ នឹងបណ្តាលឲ្យស្លាប់ជនរងគ្រោះជាស្ត្រី ម្នាក់ជាម្ចាស់ផ្ទះ ឈ្មោះ លឿ ចន្ថា អាយុ២៤ឆ្នាំ ដោយស្នាក់នៅផ្ទះម្នាក់ឯង។ ចំណែកប្តីមានឈ្មោះ​ សុង និង អាយុ២៧ឆ្នាំ មុខរបរជាអ្នកបើករថយន្តដឹកដី នៅខេត្តពោធិ៍សាត់ ហើយមានកូនប្រុស១នាក់ អាយុ២ឆ្នាំ រស់នៅជាមួយយាយ និងតា ។

សមត្ថកិច្ចបានអោយដឹងថា៖​ អគ្គីភ័យនេះបង្ក ឆ្លងចរន្តដោយភ្លើងអាគុយ គ្រានោះអាចជនរងគ្រោះ មកពីលក់ដូរនៅល្អាងភ្នំប្រាំពីរ អស់កម្លាំងហើយងុយ លង់លក់ក្នុងដំណេកក៏ដល់ថ្នាក់បណ្តាលឲ្យឆេះស្លាប់ នៅក្នុងផ្ទះតែម្តង ៕

image

image

image

image

image

image

image

ដោយ៖ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print