ប្រជាពលរដ្ឋសំណូមពរដល់អភិបាលខេត្តព្រៃវែង ជួយទប់ស្កាត់ផង មានអ្នកធំ មានអំណាចរំលោភយកដីសាធារណៈរបស់រដ្ឋនៅភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះ ស្តេច !

ចែករំលែក៖

ខេត្តព្រៃវែង : ប្រជាពលរដ្ឋបានអះអាងថា, សម័យនេះហើយ ហេតុអីក៏មានជនឱកាសនិយម មានគំនិតទុច្ចរិតរំលោភយកដីសាធារណ:របស់រដ្ឋ នៅចំពោះអ្នកភូមិ អាជ្ញាធរភូមិ-ឃុំ-ស្រុក ឬមួយក៏គេរៀបឯកសារ អោយទៅជាការកាន់កាប់ដីស្របច្បាប់ ! ប្រជាពលរដ្ឋបានបញ្ជាក់ថា, ដីសាធារណៈរបស់រដ្ឋមួយកន្លែងនៅ ជាប់បណ្ដោយផ្លូវជាតិលេខ១ ត្រង់ចំណុចគល់ស្ពាន ស្ទឹងស្ងួត ស្ថិតក្នុងភូមិព្រៃខ្លា ឃុំកំពង់សឹង្ហ ស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានបុគ្គលអ្នកមានលុយ មាន អំណាចចាក់ដីរំលោភបំពានយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។ ដោយឡែកអាជ្ញាធរភូមិ-ឃុំ-ស្រុក ហាក់មិនចាប់អារម្មណ៍ ហាមឃាត់ ការពារផលប្រយោជន៍អោយប្រជាពលរដ្ឋទុកជាដីរួមភូមិ នោះឡើយ។

សូមបញ្ជាក់ថា, អ្វីដែលគួរអោយកត់សម្គាល់នោះ គឺបុគ្គលម្នាក់នោះ ថ្លើមធំបំផុត មិនខ្លាចក្នុងការប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌ ខណៈហ៊ានកាត់រណាំងដែកស្លាកសញ្ញាសម្គាល់បញ្ចៀសគ្រោះថ្នាក់ចរាចរណ៍នៅពេលយប់ ត្រង់គល់ស្ពានរបស់រដ្ឋចោល អស់ប្រវែងប្រហែលជាង១០ម៉ែត្រ ដើម្បីជាប្រយោជន៍បើកផ្លូវអោយ ឡានដឹកអាចម៌ដីចេញ-ចូល ក៏គ្មានអាជ្ញាធរសមត្ថកិច្ច ឬមន្ត្រីជំនាញណាយកចិត្តទុកដាក់អើពើឡើយ។ ទោះនេះជាបទល្មើសជាក់ស្តែងក៏ដោយ ក៏ទុកឱកាសអោយបុគ្គលបំពាច្បាប់តាមអំពើចិត្ត រហូតដល់ប្រជាពលរដ្ឋឆ្ងល់ថា, អាជ្ញាធរភូមិ-ឃុំ-ស្រុក ខ្លាចអំណាចបុគ្គលរូបនោះ មានខ្នងក្រាស់ ឬមួយអាចពាក់ព័ន្ធបញ្ហាប្រយោជន៍ណា១ ?
បើតាមប្រជាពលរដ្ឋរស់នៅក្បែរដីនោះ បានលួចខ្សឹប ប្រាប់អ្នកសារព័ត៌មានថា , ដីចំណីមាត់ស្ទឹងជាប់គល់ ស្ពានស្ទឹងស្ងួតនេះ គឺជាដីសាធារណៈរបស់រដ្ឋ ហើយក៏ មានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពលរដ្ឋទូទៅមាន ផ្លូវ តាមមាត់ស្ទឹងចុះទៅរកអុសដុត ឬនេសាទត្រីជា លក្ខណៈគ្រួសារចិញ្ចឹមជីវិត ជាពិសេសផ្លូវកំពុងដែល ពលរដ្ឋចុះទៅស្ទឹង យកទឹកមកប្រើប្រាស់តាំងពីដូនតា មកម្ល៉េះ។ តែឥឡូវ បើមានគេមកចាក់ដីលុបយកធ្វើជា កម្មសិទ្ធិផ្ទាល់ខ្លួនអញ្ចឹងប្រាកដជា គេបិទជិតលែងមាន ផ្លូវទៅអាស្រ័យផលទៀតហើយ។ ចំណុចនេះ អាជ្ញាធរភូមិ-ឃុំ-ស្រុក ដែលថ្នាក់លើប្រតិភូកម្មអំណាចអោយ គួរមានវិធានការ ការពារផលប្រយោជន៍អោយប្រជាពលរដ្ឋ សម្រាប់ពួកគាត់ដើរកាត់ ឆ្លង ដូចសព្វមួយដងវិញ មិនត្រូវបណ្តែតបណ្តោយអោយបុគ្គលមានលុយ មានអំណាច មករំលោភយកដីសាធារណៈរបស់រដ្ឋនោះឡើយ។

ពលរដ្ឋបញ្ជាក់បន្ថែមថា គាត់មិនស្គាល់ឈ្មោះអ្នករំលោ ភយកដីរដ្ឋនេះទេ គ្រាន់តែដឹងថា គេជាអ្នកមានលុយ មានអំណាច នៅតំបន់អ្នកលឿងត្រើយខាងកើត តែបើអាជ្ញាធរភូមិ-ឃុំ-ស្រុក អាចស្ញាល់ច្បាស់ គ្រាន់តែ(កន្ទេលធំបន្លំដេក) ឬមួយក៏បានចេញជាប័ណ្ណកម្មសិទ្ធិអោយទៅបុគ្គលនោះ ដោយមធ្យោបាយបែបណា មេត្តាអោយប្រជាពលរដ្ឋបានដឹង បានឮជាសាធារណៈផង ។ ហេតុដូច្នេះហើយ ពួកគាត់ជាពលរដ្ឋស្លូតត្រង់មិនហ៊ាន ចេញមុខតវ៉ា បានត្រឹមតែជម្រាបប្រាប់អាជ្ញាធរភូមិ-ឃុំ អោយជួយទប់ស្កាត់ ប៉ុន្តែហាក់បីដូចជាគ្មាន ប្រសិទ្ធភាពសោះ ឃើញតែចុះមកពិនិត្យមើល រួចនាំគ្នា ទៅវិញអស់ ធ្វើអោយបុគ្គលរូបនេះ ឆ្នាំមុនទៅចាក់ដីលុបតែបន្តិចទេ ស្រាប់តែនៅឆ្នាំនេះ បានចិត្តចាក់ដីលុប ស្ទើរតែទាំងស្រុងតែម្តង។ នេះដោយសារអាជ្ញាធរភូមិ-ឃុំ មកអើតត្រឹមបង្គ្រប់កិច្ចពេលប្រជាពលរដ្ឋរាយការណ៍ម្តងៗនោះ។
ពលរដ្ឋបន្តទៀតថា ចំណែកចំណាំងដែកស្លាកសម្គាល់ សញ្ញាគ្រោះថ្នាក់ចរាចរណ៍នោះ បុគ្គលរំលោភយកដី រដ្ឋ ទើបនឹងជួលជាងមកកាត់ថ្មីៗនេះទេ។ ទោះ យ៉ាងណា ពលរដ្ឋស្នើសុំសំណូមពរអោយអាជ្ញាធរគ្រប់ ជាន់ថ្នាក់ មេត្តាចុះមកពិនិត្យមើលជាក់ស្ដែង និងជួយ ទប់ស្កាត់ការរំលោភយកដីសាធារណៈរបស់រដ្ឋនៅ ចំណុចគល់ស្ពានស្ទឹងស្ងួតនេះផង។ កុំទុកអោយបុគ្គលម្នាក់ បំផ្លាញសន្លឹកឆ្នោតអ្នកភូមិ -ក្នុងឃុំនេះអី ព្រោះការរំលោភស្ដីសារធារណៈរបស់រដ្ឋ ធ្វើលើគោកពេក។

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ នៅរសៀលថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០២១ អង្គភាព “នគរដ្រេហ្គន” បានព្យាយាមទំនាក់ទំនងសុំ ការបំភ្លឺពីអាជ្ញាធរភូមិ-ឃុំ-ស្រុកដែរ តែមិនអាចទាក់ទង បាន។ ដោយឡែកមន្ត្រីសុរិយាដី និងអាជ្ញាធរខេត្ត ព្រៃវែង ក៏មិនអាចទំនាក់ទំនងសុំការបំភ្លឺបានដែរ។
ប្រជាពលរដ្ឋមានជំនឿថា, រឿងដំរីងាប់ អាជ្ញាធរភូមិ-ឃុំ យកចង្អេរមកបាំងបែបមិនជិតទេ អាចលោក ជា សុមេធី អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង មេត្តាជួយពិនិត្យ ហាមឃាត់ រក្សាដីសាធារណៈរបស់ អោយប្រជាពលរដ្ឋប្រើប្រាស់រួមភូមិផង គ្រាន់បានឆ្លងកាត់ទៅរកអុស រកត្រី ទៅធ្វើការអាស្រ័យផលផ្សេងតាមរដូវ ដែលធ្លាប់ប្រើប្រាស់កន្លងមកនោះ ៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print