លោកស្រី ហ៊ុន ម៉ាណា អញ្ជើញប្រគល់ផ្ទះទេវតាចំនួន ០២ខ្នងជូនទុរគតជន ជនចាស់ជរាគ្មានទីពឹង និងប្រគេនទេយ្យវត្ថុដល់វត្តចំនួន៥ និងផ្ដល់អំណោយដល់មណ្ឌលកុមារកំព្រាក្នុងខេត្តកំពង់ស្ពឺ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូឆ្នាំ២០២១ នេះ លោកស្រី ហ៊ុន ម៉ាណា អគ្គនាយិកា វិទ្យុ និងទូរទស្សន៍បាយ័ន និងជាប្រធានកម្មវិធីផ្ទះទេវតា និងលោកស្រី ហ៊ុន ម៉ាលី ព្រមទាំងសប្បុរសជន និងក្រុមការងារមួយចំនួន បានអញ្ជើញចុះប្រគល់ផ្ទះទេវតាចំនួន០២ខ្នងជាបន្តទៀត ជូនដល់ទុរគតជន ជនចាស់ជរាគ្មានទីពឹង នៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

លោកស្រី ហ៊ុន ម៉ាណា បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងគិតគូរអំពីសុខទុក្ខដល់ពុកម៉ែ បងប្អូនគ្រប់ទីកន្លែង និងគ្រប់ពេលវេលា។

– ផ្ទះលេខ ២៨៦ ប្រគល់ជូន អ៊ុំស្រី ចយពៅ អាយុ៦៧ឆ្នាំ រស់នៅភូមិឡ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដែលជាអំណោយរបស់ឯកឧត្តម ប៉ែន វិវឌ្ឍន៍វិទ្យា និងលោកជំទាវ ណៃ រតនី តាមរយៈកម្មវិធីផ្ទះទេវតា។  

– ផ្ទះលេខ២៨៧ ប្រគល់ជូនលោកតា អ៊ំ អៀង អាយុ៧៤ឆ្នាំ រស់នៅភូមិត្រាញ់វែងឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ  ជាអំណោយរបស់លោកជំទាវ ផាត គីមហេង និងក្រុមគ្រួសារ តាមរយៈកម្មវិធីផ្ទះទេវតា។ បន្ថែមលើអំណោយផ្ទះខាងលើ លោកតា និងលោកយាយក៏បានទទួលអំណោយពីសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ថែមទៀតរួមមាន សម្ភារៈប្រើប្រាស់ក្នុងផ្ទះ គ្រឿងឧបភោគ-បរិភោគ ជាច្រើនមុខ និងថវិកាមួយចំនួនទៀតផងដែរ។ 

ចប់ពិធីប្រគល់ផ្ទះទេវតា លោកស្រីក៏បានអញ្ជើញ សួរសុខទុក្ខ និងផ្ដល់អំណោយរបស់លោកស្រី និង លោក ឌី វិជ្ជា ផ្ទាល់ជូនចំពោះមណ្ឌលកុមារកំព្រា ស្ថិតនៅទីរួមខេត្តកំពង់ស្ពឺ។ លោកស្រីបានរៀបចំអាហាថ្ងៃត្រង់មួយពេលសម្រាប់កុមារកំព្រាទាំងអស់ ព្រមទាំងចែកនូវកាតាបម្នាក់១ និងមានសម្ភារសិក្សាមួយចំនួនផងដែរ។ ក្នុងមណ្ឌលនេះមានកុមារកំព្រាចំនួន៤៧នាក់ បុគ្គលិកចំនួន១៦នាក់។ 

ហើយ អំណោយដែលផ្ដល់ជូនមណ្ឌលកុមារកំព្រានេះរួមមាន៖

១-អង្ករ៦បេ (ស្មើ៣០០គីឡូ)

២-ត្រីខ២០យួរ (ស្មើ២០០កំប៉ុង)

៣-ទឹកដោះគោខាប់២កេស (ស្មើ៩៦កំប៉ុង)

៤-ត្រីងៀត៥គីឡូ

៥-សាច់ក្រក៥គីឡូ

៦-សាច់ជ្រូកផាត់៥គីឡូ

៧-ប៊ីចេង៥គីឡូ

៨-ទឹកត្រី៨យួរ (ស្មើ៤៨ដប)

៩-ទឹកស៊ីអ៊ីវ ៨យួរ(ស្មើ៤៨ដប)

១០-ម៉ាស១០ប្រអប់ មាន៥០០ម៉ាស

១១-ថ្នាំវីតាមីនសេ៦៣ទីប

១២-ថ្នាំពេទ្យ៧២ប្រអប់

១៣-សាប៊ូ៦៣ដុំ

១៤-មី៨កេសធំ(ស្មើ៤៨កេសតូច)

១៥-ច្រាស និងថ្នាំដុសធ្មេញ៦៣ឈុត

១៦-កាបូបសិក្សា៤៧កាបូប

១៧-ថវិកា២លានរៀល។ 

កម្មវិធីចុងក្រោយ លោកស្រី ក៏បានអញ្ជើញទៅប្រគេនទេយ្យវត្ថុ ដែលមានស្បៀងអាហារ គ្រឿងឧបភោគ-បរិភោគ និងសម្ភារៈប្រើប្រាស់ជាច្រើនមុខរបស់អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ប្រគេនដល់ដល់វត្តចំនួន៥ 

ផងដែរ។ លោកស្រី បានមានប្រសាសន៍ថា ជានិច្ចកាលសម្តេចទាំងទ្វេតែងតែគិតគូរអំពីទុក្ខលំបាករបស់ព្រះសង្ឃគ្រប់ព្រះអង្គតាមទីអារាមនានាក្នុងប្រទេសកម្ពុជា ហើយការនាំយកទេយ្យវត្ថុមកប្រគេនជូននៅពេលនេះ អាចជួយសម្រាលនូវការលំបាករបស់ព្រះសង្ឃគ្រប់អង្គបានមួយរយៈផងដែរ ជាពិសេសនៅក្នុងវិបត្តិកូវីដ១៩នេះ ។ 

ទេយ្យវត្ថុក្នុងមួយវត្តទទួលបាន៖

០១-អង្ករ១តោន 

០២-ត្រីខ ចំនួន១កេស មាន១០យួរ

០៣-មីចំនួន៥កេសធំ ស្មើ៣០កេសតូច

០៤- ត្រីងៀតចំនួន ១០ គីឡូ

០៥- សាច់ក្រកចំនួន១០ គីឡូ

០៦- សាច់ក្រកចំនួន១០ គីឡូ

០៧- ទឹកដោះគោខាប់ ចំនួន២កេស 

០៨- កាហ្វេ ចំនួន ៥កញ្ចប់ធំ 

០៩- តែ ចំនួន ២គីឡូក្រាម

១០- ស្ករសចំនួន១បេ (២៥គីឡូ)

១១- អំបិលចំនួន១បេ (២៥គីឡូ)

១២- ប៊ីចេងចំនួន១បេ (១០គីឡូ)

១៣- ទឹកត្រីចំនួន៥យួ 

១៤- ទឹកស៊ីអ៊ីវចំនួន៥យួរ 

១៥- សាប៊ូដុំ ចំនួន ៣០ ដុំតូច

១៦- ច្រាស និងថ្នាំដុសធ្មេញ ចំនួន១០០ឈុត

១៧- វីតាមីនសេ ចំនួន ១០ ប្រអប់ 

១៨- ប្រេងកូឡា ចំនួន ៥ ដុំ 

១៩- ប្រេងខ្យល់ ចំនួន៥ដុំ 

២០- ម៉ាស ចំនួន២០ប្រអប់ មាន១០០០ម៉ាស 

២១- អាល់កុលសម្លាប់មេរោគ ចំនួន៤កាន 

២២- ដបសំរាប់ដាក់អាល់កុល ចំនួន១០ ដប

២៣ – ថវិកា ចំនួន២លានរៀល៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print