អាវុធប្រភេទណាអាចជួយប្រធានាធិបតីរុស្ស៊ីលោកពូទីនយកស្មើភាពជាមួយអាមេរិក

ចែករំលែក៖

រុស្សុី៖ មីស៊ីល Avangard គឺជាមីស៊ីលមួយប្រភេទក្នុងចំណោម៦ប្រភេទដែលរុស្ស៊ីចាត់ទុកថាអាចគំរាមកំហែងបង្កគ្រោះថ្នាក់ដល់កម្លាំងទាហានអាមេរិក ខណៈដែលប្រព័ន្ធការពារមីស៊ីលទាំងឡាយរបស់អាមេរិកអសមត្ថភាពក្នុងការទប់ស្កាត់។ ការណ៍ដែលអាមេរិកដកខ្លួនចេញពីសន្ធិសញ្ញា ABM ឆ្នាំ២០០២ បានបង្ខំឱ្យរុស្ស៊ីត្រូវតែចាប់ផ្តើមស្រាវជ្រាវនិងផលិតមីស៊ីលល្បឿនលឿន។ ប្រធានាធិបតី ពូទីនបានប្រកាសថា រុស្ស៊ីផលិតបានមីស៊ីលល្បឿនលឿនដើម្បីតបតនឹងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារយុទ្ធសាស្ត្រដើម្បីបំផ្លាញរាល់មីស៊ីលរបស់រុស្ស៊ីដែលវាយប្រហារអាមេរិក។ មីស៊ីល Avangard បានសាកល្បងនៅឆ្នាំ២០១៥-២០១៦ ដោយជោគជ័យ ហើយនៅឆ្នាំ២០១៩ រុស្ស៊ីបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងកម្លាំងកាំជ្រួចមីស៊ីលរបស់រុស្ស៊ី។ មីស៊ីលខាងលើអាចវាយប្រហារគោលដៅមានចម្ងាយ៦០០០គីឡូម៉ែត្រ អាចបំពាក់ក្បាលគ្រាប់បរមាណូបាន។ មីស៊ីលនេះមានល្បឿនលឿនជាងសំឡេងដល់ទៅ២០ដង(១វិនាទីបាញ់បានចម្ងាយ ៦,២៨គីឡូម៉ែត្រ)។ នៅក្នុងព្រិត្តិការណ៍មួយផ្សេងទៀតរុស្ស៊ីបានធ្វើសមយុទ្ធដើម្បីត្រៀមខ្លួនទប់ទល់នឹងការវាយប្រហារទ្រង់ទ្រាយធំ ពីសំណាក់សត្រូវតាមដែនអាកាស នៅថ្ងៃទី២៧ ខែធ្នូ ។ តាមសារព័ត៌មាន Interfax បានផ្សាយថា កងទ័ពរុស្ស៊ីប្រមាណ ១,០០០នាក់ បានចូលរួមក្នុងសមយុទ្ធខាងលើនេះ ហើយកងទ័ពមួយចំនួនក៏បានត្រឡប់ទៅកាន់មូលដ្ឋានរបស់ខ្លួនវិញ ក្រោយពីបានបិទបញ្ចប់សមយុទ្ធនៅក្បែរប្រទេសអ៊ុយក្រែននោះផងដែរ។ ប្រទេសរុស្ស៊ីដែលកន្លងមកនេះ ត្រូវបានបណ្តាប្រទេសលោកខាងលិចចោទប្រកាន់ថា បានបង្កើនវត្តមានយោធាទ្រង់ទ្រាយធំនៅលើទឹកដីក្បែរព្រំដែនអ៊ុយក្រែននោះ កាលពីសប្តាហ៍មុននេះបានបញ្ចេញនូវសេចក្តីព្រាងចរចាផ្នែកសន្តិសុខ រៀបរាប់អំពីចំណុចសំខាន់ៗដែលខ្លួនចង់លើកយកទៅពិភាក្សាជាមួយនឹង NATO ហើយអ្វីដែលសំខាន់បំផុតនៅក្នុងនោះ គឺទីក្រុងមូស្គូចង់ឱ្យ NATO បោះបង់ចោលសកម្មភាពយោធានៅតំបន់ភាគខាងកើតអឺរ៉ុប និងប្រទេសអ៊ុយក្រែន៕ ដោយសាធី

...

រូបថត៖kienthuc.net.vn

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print