លោក​ ហ៊ុន​ ម៉ានី​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ បានបញ្ចប់ទៅដោយរលូន មានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងទទួលបានជោគជ័យគួរជាទីកត់សម្គាល់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ហ៊ុន​ ម៉ានី​ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​នៅព្រឹកថ្ងៃ​ពុធ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​២០២១នេះ​ថា​៖​ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិរយៈពេល២ថ្ងៃ បានបញ្ចប់ទៅដោយរលូន មានសណ្តាប់ធ្នាប់ ក្រោមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងទទួលបានជោគជ័យគួរជាទីកត់សម្គាល់ស្របតាមគោលកាណ៍សុវត្ថិភាពសុខភាព។

ជាក់ស្ដែង​នៅក្នុង​សំណេរ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន​ ម៉ានី​ បានសង្កត់ធ្ងន់ថា​ “ខ្ញុំពិតជាមានមោទកភាពចំពោះភាពជោគជ័យនេះ ហើយក៏ពិតជាសូមកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះកិច្ចខិតខំប្រឹងប្រែង និងការយកចិត្តទុកដាក់អនុវត្តការងារ របស់ថ្នាក់ដឹកនាំ មន្ត្រី គណៈមេប្រយោគ លោកគ្រូ អ្នកគ្រូ និងក្រុមការងាររបស់ក្រសួងអប់រំ យុវជន និងកីឡាគ្រប់ជាន់ថ្នាក់ រួមជាមួយការចូលរួមសម្របសម្រួលពីសំណាក់ភ្នាក់ងារសុខាភិបាល មន្ត្រីក៏ដូចជាអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធនានា”។

ឆ្លៀតក្នុងឱកាសនេះ លោក​ ហ៊ុន​ ម៉ានី​ ក៏សូមសម្តែងនូវការថ្លែងអំណរគុណ និងកោតសរសើរបន្ថែម ជាពិសេសដល់សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាទូទាំងប្រទេស ដែលបានលះបង់កម្លាំងកាយចិត្ត ធនធាន និងពេលវេលាចូលរួមសម្របសម្រួលក្នុងដំណើរការប្រឡង ប្រកបដោយមនសិការការងារ ភាពទទួលខុសត្រូវខ្ពស់ ភាពច្នៃប្រឌិត និងភាពបត់បែនក្នុងការងារ។

បន្ថែមពីនេះ​ លោក​ ហ៊ុន​ ម៉ានី​ បានបញ្ជាក់បន្ថែមទៀតថា​ ជាមួយភាពជោគជ័យ និងមោទកភាពទាំងអស់នេះ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា យើងនឹងឈានឆ្ពោះទៅមុខកាន់តែស្វាហាប់ និងប្រកបដោយភាពជឿជាក់ឆ្ពោះទៅអនាគតកម្ពុជា មួយដែលមានសក្តានុពលនៃធនធានមនុស្សឆ្នើមក្នុងភាពជាខ្មែរ និងប្រកបដោយធម៌ ដែលចេញពីការផ្តល់ជាអាទិភាពលើវិស័យអប់រំនេះ៕ដោយ​៖ស​ តារា​

...


រូបភាព៖​ ស.ស.យ.ក. រាជធានី-ខេត្ត និងក្រសួងអប់រំ យុវជន និងកីឡា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print