សម្តេចភក្តី សាយ ឈុំ អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសាលាសង្កាត់វត្តភ្នំ …

ចែករំលែក៖

ភ្នំពេញ÷ព្រឹកថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ២០២១សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានក្រុមការងារ ចុះជូយរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រី កងកម្លាំង និងអាជ្ញាធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ … ។

មានប្រសាសន៍សំណេះសំណាលជាមួយមន្ត្រី និងអាជ្ញាធរសង្កាត់ នាឱកាសនោះ សម្តេច បានជំរាបសួរសុខទុក្ខ អំពីស្ថានភាព ការងារ និង ជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនជាមន្ត្រី ជាកងម្លាំងនិងប្រជាពលរដ្ឋនៅមូលដ្ឋាន។

សម្តេចប្រធានក្រុមការងារ បានសម្តែងការកោតសរសើរលើកទឹកចិត្ត និងវាយតម្លៃខ្ពស់ចំពោះមន្ត្រី កងកម្លាំង និងអាជ្ញាធរសង្កាត់ដែលកន្លងមកបានប្រឹងប្រែងដោះស្រាយរាល់បញ្ហាលំបាកស្មុកស្មាញនៅក្នុងភូមិសាស្រ្តសង្កាត់បានយកចិត្តទុកដាក់ចំពោះការងារបំរើសេវាសាធារណៈជូនប្រជាជន ការងាររក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅក្នុងមូលដ្ឋានបានល្អ និងប្រកបដោយសុខសុវត្ថិភាព។ ក្នុងឱកាសនោះដែរ សម្តេចភក្តី ក៏បានជំរាបជូនផងដែរ អំពីវឌ្ឍនភាពការងារក្នុងវិស័យជាច្រើនរបស់រាជរដ្ឋាភិបាល សមិទ្ធិផលថ្មីៗរបស់សង្គមជាតិ និងសក្តានុពល ធនធានធម្មជាតិជាច្រើនដែលកំពុងជំរុញរួមចំណែកយ៉ាងសកម្មក្នុងកំណើនសេដ្ឋកិច្ចជាតិនាពេលបច្ចុប្បន្នជាពិសេសក្នុងបរិបថដែលប្រទេសជាតិកំពុងទទួលរងនូវផលប៉ះពាល់ជាច្រើនដោយសារវិបត្តិនៃជម្ងឺរាតត្បាត កូវីដ ១៩។

មុនបញ្ចប់សម្តេចបានក្រើនរំលឹកឲ្យបងប្អូនយកចិត្តទុកដាក់បន្តអនុវត្តការងារតាមតួនាទីភារកិច្ច….ដូចជាការងារបំរើសេវ៉ាសាធារណៈឲ្យកាន់តែល្អ យកចិត្តទុកដាក់បន្ថែមលើការងាររក្សាការពារ សុខសុវត្ថិភាពជូនប្រជាពលរដ្ឋរួមសាមគ្គីប្រមូលផ្តុំកម្លាំង វិធានការ និងមធ្យោបាយសរុបដើម្បីអនុវត្តគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបង្កា ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេស បទល្មើសគ្រឿងញៀន…..។

សម្តេចបានបន្ថែមទៀតថា ត្រូវសកម្មចូលរួមកាត់បន្ថយភាពអសកម្មឲ្យស្ថិតនៅក្នុងកំរិតតិចអប្បបរមាតូចបំផុត…រាល់ការងារអនុវត្តទៅបានទទួលជោគជ័យ គឺអាស្រ័យមានកត្តារួមផ្សំជាច្រើន…តែដែលសំខាន់បំផុតគឺ”សាមគ្គីភាពផ្ទៃក្នុង” ហេតុនេះត្រូវតែរក្សាឲ្យបានកាន់តែរឹងមាំ.៕

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print