កម្លាំងចម្រុះបង្ក្រាបគោយន្តកន្ត្រៃដឹកឈើគ្មាន​ច្បាប់មួយគ្រឿង តែម្ម្ចាសរត់គេចបាត់

ចែករំលែក៖

ខេត្ត​ឧ​ត្ត​រ​មានជ័យ ៖ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង​ សហ​ការជាមួយ​កម្លាំង​ប៉ុ​សិ៍នគរបាលរដ្ឋបាលឃុំ​ថ្លា​ត​ និងកម្លាំង​រដ្ឋបាល​ព្រៃឈើ​ស្រុក ដឹកនាំ​រួម​ដោយ​លោក វុន ប៊ុនធឿន នាយ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ស្រុក បានចុះ​បង្ក្រាប ការដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​ច្បាប់ (​ឈើ​លេខ​២) មួយករណីរឹបអូសឈើអាររួចជិត៥ម៉ែត្រគូបនិងគោយន្តកន្រ្តៃមួយគ្រឿង។
ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅ ​យប់ ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២១ស្ថិតនៅ​ភូមិ​ស្វាយចេក ឃុំ​ថ្លា​ត ស្រុ​កអន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​
មន្រ្តីកងរាជអាវុធហត្ថដែលចុះប្រតិបត្តិការខាងលើនេះបានឲ្យដឹងថា នៅយប់ខាងលើសមត្ថកិច្ចចម្រុះបាន​ឃើញគោយន្តកន្ត្រៃ​០១​គ្រឿង​បានដឹកឈើ​អាររួចប្រភេទ​ឈើ​លេខ​២
ឆ្លងកាត់ចំណុចភូមិស្វាយចេកក៏ឃាត់សួរនាំតែត្រូវម្ចាស់គោយន្តភ័យបានគេចខ្លួនបាត់ទើបដឹងថាការដឹកជញ្ជូនឈើនេះគ្មានច្បាប់ទម្លាប់ត្រឹមត្រូវ។ ពេលនោះសមត្ថកិច្ចចម្រុះបានវាស់វែងឃើញឈើទាំងអស់មានចំនួន​៤,៨១៥​ម៉ែត្រគូប ក៏បាន​យកមក​រក្សាទុក​នៅ​សាលាស្រុក​អន្លង់វែង ដើម្បីចាត់ការ​តាម​នីតិវិធី​៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print