មានក្រុមហ៊ុនតែ ៨ប៉ុណ្ណោះ ក្រសួងបានអនុញ្ញាតិ កែចង្កូតពីស្ដាំមកឆ្វេង

ចែករំលែក៖

ភ្នំពេញ : ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រកាសថា មិនបំពាក់ផ្លាកលេខសម្គាល់យានជំនិះគ្រប់ប្រភេទ ដែលបានទៅកែចង្កូតពីស្ដាំមកឆ្វេង នៅទីតាំងដែលក្រសួងមិនអនុញ្ញាតឲ្យបើកអាជីវកម្មកែច្នៃនោះទេ ខណៈក្រុមហ៊ុនតែ ៨ប៉ុណ្ណោះ ក្រសួងបានអនុញ្ញាតិ ។
ក្រសួងសាធារណការ និងដឹកជញ្ជូនមានកិត្តិយស សូមជម្រាបជូនដំណឹងដល់ម្ចាស់រថយន្តចង្កូតស្តាំ គ្រប់ប្រភេទដែលមានបំណងកែចង្កូតរថយន្តពីស្តាំមកឆ្វេង មេត្តាជ្រាបថា៖ ថ្មីៗនេះ មានម្ចាស់យានដ្ឋាន មួយចំនួនដែលពុំមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្ម បានធ្វើការកែចង្កូតរថយន្តពីស្តាំមកឆ្វេង ដែលសកម្មភាព នេះផ្ទុយនឹងអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋាន ជួសជុល និងយានដ្ឋានកែច្នៃដំឡើងយានយន្ត និងប្រកាសលេខ ០៦៨ ប្រក.សក ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០០៩ ស្តីពីសំណុំបែបបទសម្រាប់ដាក់ពាក្យសុំធ្វើអាជីវកម្មយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃដំឡើង យានយន្ត។ ម៉្យាងវិញទៀត សកម្មភាពកែចង្កូតរថយន្តពីស្តាំមកឆ្វេង នៅតាមយានដ្ឋានទាំងនោះ ពុំមាន លក្ខណៈបច្ចេកទេសត្រឹមត្រូវ ដែលអាចបណ្តាលឱ្យរថយន្តបើកបរពុំមានសុវត្ថិភាព និងបង្កគ្រោះថ្នាក់ជា យថាហេតុនៅពេលធ្វើចរាចរណ៍លើផ្លូវថ្នល់។ ហេតុដូចនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន មិនអនុញ្ញាត ឱ្យរថយន្តគ្រប់ប្រភេទដែលបានកែចង្កូតពីស្តាំមកឆ្វេង នៅតាមយានដ្ឋានដែលគ្មានច្បាប់អនុញ្ញាតឱ្យធ្វើ អាជីវកម្ម ចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងចុះបញ្ជីផ្តល់បណ្ណសម្គាល់ និងបំពាក់ផ្លាកលេខសម្គាល់ យានជំនិះ ឡើយ។

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនបន្ថែមថា៖ កន្លងមក ក្រសួងបានទទួលស្គាល់ និងអនុញ្ញាតឱ្យក្រុមហ៊ុនចំនួន ៨ ធ្វើអាជីវកម្មកែចង្កូតរថយន្តពីស្តាំមកឆ្វេង រួមមាន៖
១. ក្រុមហ៊ុន Fuji Form Co.,Ltd
២. ក្រុមហ៊ុន Lien Thong Investment Group Co.,Ltd
m. huus S.T.P International (Cambodia ) Public Co.,Ltd
៤. ក្រុមហ៊ុន Seconimex Co.,Ltd
៥. ក្រុមហ៊ុន សុវណ្ណយន្ត(SOVANN YAUN CO.,Ltd)
៦. ប៉ាស្ទ័រមានជ័យ
៧. ក្រុមហ៊ុន ភី.អ.វ៉ាយ ក្លូប៊ល ឯ.ក
៨. ក្រុមហ៊ុន ប៉ាវ គឹមស្រឹង។
សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទដែលមានបំណងកែចង្កូត រថយន្តពីស្តាំមកឆ្វង អាចទៅទំនាក់ទំនង និងធ្វើការកែចង្កូតរថយន្តពីស្តាំមកឆ្វេង នៅតាមយានដ្ឋានរបស់ ក្រុមហ៊ុន ៨ ខាងលើ ដើម្បីធានាឱ្យការកែចង្កូតរថយន្តពីស្ដាំមកឆ្វេង បានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមម្ចាស់រថយន្តចង្កូតស្តាំគ្រប់ប្រភេទ ជ្រាបជាព័ត៌មានតាមការគួរ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print