រដ្ឋបាលខណ្ឌដូនពេញ​ បេី​ក​កិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣​

ចែករំលែក៖

ភ្នំពេញ​៖​ រដ្ឋបាលខណ្ឌដូនពេញ​ នៅព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ បានបេីកកិច្ចប្រជុំសាមញ្ញលើកទី៣១ របស់ក្រុមប្រឹក្សាខណ្ឌដូនពេញ អាណត្តិទី៣​ ក្រោមអធិបតីភាព​ លោក​ ហែម​ អាន​ ប្រធានក្រុមប្រឹក្សាខណ្ឌ​ និងលោក​ សុខ​ ពេញវុធ​ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​។

ជាក់ស្ដែង​នៅក្នុង​កិច្ចប្រជុំនេះដែរ​ មានរបៀបវារៈដូចខាងក្រោម៖
*១-ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី៣០ របស់ក្រុមប្រឹក្សា
ខណ្ឌដូនពេញ អាណត្តិទី៣ ។
*២-ពិនិត្យ និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែធ្នូ និង
ប្រចាំឆ្នាំ ២០២១ របស់រដ្ឋបាលខណ្ឌដូនពេញ ។
*៣-ពីនិត្យ និងអនុម័តសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្តប្រចាំខែធ្នូ ឆ្នាំ
២០២១ ដែលបានមកពីការផ្តល់សេវារដ្ឋបាលសម្រាប់ឧបត្ថម្ភជូនមន្ត្រីបុគ្គលិកនៃរដ្ឋ
បាលខណ្ឌដូនពេញ ។
*៤-ពិនិត្យតារាងសរុប ស្តីពីរបាយការណ៍អនុវត្តលទ្ធកម្មសាធារណៈឆ្នាំ២០២១ របស់
រដ្ឋបាលខណ្ឌដូនពេញ។
*៥-ពិនិត្យសេចក្តីព្រាងផែនការសកម្មភាព និងផែនការថវិកាឆ្នាំ២០២២ របស់គណៈកម្មាធិការ
ពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខណ្ឌដូនពេញ។

*ការពិនិត្យនិងអនុម័តគម្រោងថវិកាប្រចាំឆ្នាំ២០២០របស់ការិយាល័យប្រជាពលរដ្ឋ

*សេចក្តីរាយការណ៍អំពីថវិកាប្រចាំឆ្នាំ២០២២របស់ការិយាល័យវិស័យទាំង២០ចំណុះរដ្ឋបាលខណ្ឌ

*-​បញ្ហាផ្សេង

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print