ខេត្តសៀមរាប ៖ ក្រោយឃាត់ខ្លួនជនសង្ស័យម្នាក់រយ:ពេល២ថ្ងៃ ក្រោមបទចោទប្រកាន់ចាប់រំលោភសេពសន្ថវ:លើក្មួយស្រីបង្កើតខ្លួនឯងបានសម្រេច៣ដង ហើយជនសង្ស័យមិនព្រមសារភាពទេនោះនៅល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០២២នេះ ទំនងជាដោះសារមិនរួចព្រោះជនរងគ្រោះបង្ហាញភស្តុតាងនិងចម្លើយគ្រប់គ្រាន់ដល់សមត្ថកិច្ចក្នុងអំពើចាប់រំលោភនោះ ទើបជនសង្ស័យដឹងកំហុសលែងប្រកែករួច ហើយសមត្ថកិច្ចក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការតែម្តង។
មន្រ្តីនគរបាលព្រហ្មទណ្ឌក្រុងសៀមរាបបានឲ្យដឹងថា ហេតុការណ៍បែកធ្លាយរឿងចាប់រំលោភសេពសន្ថវ:នេះ
កើតឡើងនៅវេលាម៉ោង១៧និង៤៥នាទី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ នៅសង្កាត់ស្លក្រាម ក្រុងខេត្តសៀមរាប ក្រោយក្រុមគ្រួសារក្មេងស្រីរងគ្រោះអាយុ១២ឆ្នាំទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប៊
សមត្ថកិច្ចបានឲ្យដឹងថា យោងតាមចម្លើយ និង យោងតាមពាក្យបណ្តឹងរបស់ជនររងគ្រោះរស់នៅភូមិឃុំកើតហេតុខាងលើ បានអះអាងថា ខ្លួនត្រូវបានឪពុកមា ឈ្មោះសឿន លាងហ៊ួរ អាយុ៤០ឆ្នាំ ចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន ៣ដង នាពេលកន្លងមក គ្រាដែលឪពុកម្តាយបងប្អូនមិននៅផ្ទះ រួចថែមទាំងគំរាមមិនឲ្យប្រាប់អ្នកទាំងអស់ បើពីដូច្នោះទេ ជននេះនឹងសម្លាប់នាងចោល។
ចំណែកជនសង្ស័យ ឈ្មោះ សឿន លាងហ៊ួរ ក្រោយសមត្ថកិច្ចឃាត់ខ្លួនមិនព្រមសារភាពទេតែដោយជនរងគ្រោះបង្ហាញភស្តុតាងនិងដាក់បន្ទុកចំ.ចំណុច
ទើបឆ្លើយថា ខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់របស់ជនរងគ្រោះប្រាកដមែន ។
បច្ច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ធ្វើការឃាត់ខ្លួនកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕