ខេត្តរតន:គីរី : ឪពុកចិត្តតិរិច្ឆានសាហាវព្រៃផ្សៃ ដាច់ចិត្តយកកាំបិតផ្គាក់មកអារកកូនស្រីខ្លួនបង្កើត ផ្តាច់សង្ខាទាំងខ្លោចផ្សារ ក្បាលដាច់ចេញពីខ្លួន ទាំងអាល័យនឹកគិតថាឪពុកបង្កើត មិនមែនសាច់ថ្លៃដល់ថ្នាក់ប្រល័យ កូនតូចស្រីបង្កើត អត់ទាន់ដឹងអី គ្មានមេត្តា, ហេតុការនេះបានកើតឡើងនៅថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីសក័ ព.ស ២៥៦៥ ត្រូវនិងថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅវេលាម៉ោង៨:៣០នាទីព្រឹក នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
នេះបើតាមរបាយការណ៍កងរាជអាវុធហត្ថស្រុកលំផាត់ បាមបញ្ចាក់ថា: ក្មេងស្រីរងគ្រោះឈ្មោះ ឡុង កុសល ស្រីវួយ អាយុ០១ ឆ្នាំ៤ខែ ជនជាតិខ្មែរ (ត្រូវបានជនសង្ស័យ ជាឪពុកបង្កើបយកកាំបិតផ្គាគ់ មកអារកដាច់ក្បាល ចេញពីដងខ្លួន បណ្តាលឱ្យស្លាប់នៅ នៅនឹងថ្លុកឈាម កន្លែងកើតហេតុតែម្តង ។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងកងរាជអាវុធហត្ថស្រុកលំផាត់ ក៏បានសហការជាមួយកម្លាំង អធិការដ្ឋានស្រុកលំផាត់ ចុះដល់កន្លែងតើតហេតុ
ដោយមានការសម្របសម្រួលនីតិវិធី ពីលោកកែវ ភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី ឲ្យចុះពិនិត្យឃើញថា: ក្មេងស្រីរងគ្រោះ បានស្លាប់បាត់បង់ជីវិតទៅហើយ ដោយសារឃាត្តកជាឪពុកបង្កើត។
ចំណែកជនសង្ស័យឈ្មោះឡុង កុសល អាយុ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរកម្មករ មានស្រុកកំណើតនៅខេត្តកំពង់ចាម។
និងមានទីលំនៅបច្ចុប្បន្ន នៅភូមិកាំផ្លិញ ឃុំល្បាំង១ ស្រុកលំផាត់ ខេត្តរតនគិរី។
ក្រោយពីធ្វើសកម្មភាពអារក សម្លាប់ទៅលើកូនស្រីរួច ខ្លួនក៏បានយកកាំបិត និងពូថៅមកកាប់លើក្បាលខ្លួនឯង បណ្ណាលឲ្យរងរបួសធ្ងន់ធ្ងរតែមិនស្លាប់ ភ្លាមៗត្រូវបានកម្លាំសមត្ថកិច្ចយើង ចុះធ្វើឃាត់ខ្លួនភ្លាមៗ និងក៏សាងសំណុំរឿងបញ្ចូនទៅសាលាតំបូងរតន:គីរី ចាត់ការបន្តតាមនិតិវិធីច្បាប់។ ដោយ:មាស សុផាត