Update មុនលោតសម្លាប់ខ្លួនពីជាន់ទី៣៩ នារីជនជាតិចិនបានទិញថ្នាំសន្ដំមួយស្បោង និងស្រាបៀមួយដប

ចែករំលែក៖

ភ្នំពេញ ៖ នារីជនជាតិចិនម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារ យៀគ ថៃ ជាន់ទី ៣៩ មហាវិថីព្រះនរោត្តម ក្រុម ៦៣ ភូមិ ១០ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន ភ្នំពេញ បណ្ដាលឰឱ្យបាត់បង់ជីវិត កាលពីវេលាម៉ោង៤និង១៥នាទីល្ងាច ថ្ងៃទី៣ ខែមករា ឆ្នាំ២០២២។

នារីខាងលើមានឈ្មោះ WANG WENWEN ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិ ចិន ស្នាក់នៅអាគារ យៀគ ថៃ បន្ទប់លេខD25.03 ជាន់ទី 25 ជាអ្នក ទេសចរណ៍ ។

យោងតាមកំណត់ហេតុសមត្ថកិច្ចបានឱ្យដឹងថា មុនធ្វើអត្តឃាត នារីខាងលើបានចុះមកក្រោមតាមជណ្ដើរយន្ត ទទួលថ្នាំមួយស្បោង ពីអ្នកដឹកជញ្ជូនអនឡាញ ក្រុមហ៊ុន E-gets រួចដើរទៅម៉ាតក្បែរនោះទិញស្រាបៀរមួយដប និងឡើងទៅជាន់ទី៣៩វិញ ដោយដើរបានប្រហែល២ជុំ ក៏អង្គុយក្បែរបង្កាន់ដៃ ផឹកស្រាបៀរនិងជក់បារី រួចមួយសន្ទុះក៏លោតចុះមកក្រោមតែម្ដង ។

តាមការសន្និដ្ឋានរបស់ គ្រូពេទ្យ អមសាលាដំបូងរាជធានីភ្នំពេញ នឹងការិយាល័យនគរបាលបច្ចេកទេស និងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ថាជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតពិតប្រាកដមែន ។ បច្ចុប្បន្នសព ត្រូវបានតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីរង់ចាំសាច់ញាតិ ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print