ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រីអាយុ៦ឆ្នាំ ម្នាក់បានស្លាប់ ក្រោយពីធ្លាក់ពីលើទូកលង់ទឹកស្លាប់ក្រោយពេលដែលតាមម្តាយនិងឪពុកទៅរាវលៀសនៅថ្ងៃចូលឆ្នាំទី៣ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចទន្លេ ស្ថិតក្នុងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី១៦ខែមេសា ឆ្នាំ២០១៦ ។
សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ មឿន កញ្ចនា អាយុ៦ឆ្នាំ រស់នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។
បុរសឈ្មោះសយ គា ដែលត្រូវជាឪពុកក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រួសាររបស់គាត់មានគ្នាចំនួន៣នាក់ គឺរូបគាត់(ឪពុក) និង ប្រពន្ធ រួមនិងកូនស្រីបានជិះទូកទៅរាវលៀសនៅទន្លេ ដើម្បីយកមកលក់និងធ្វើម្ហូប លុះដល់រាវបានហើយគ្រួសារគាត់បានត្រឡប់មកវិញ ក៏ធ្លាក់កូនស្រីពីលើទូកចូលទៅទឹកទន្លេ ភ្លាមៗនោះគឺ បានចុះជួយដែរ តែជួយអត់ទាន់ ក៏បណ្តាលឲ្យកូនស្រីរបស់គាត់លង់ទឹកស្លាប់តែម្តង ។
សាកសពក្មេងស្រីត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យហើយ ។ ពេលនោះសមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងស្រីនេះពិតជាស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន ៕
ដោយ៖ ចន្ថា