តាមឪពុកម្តាយទៅរាវលៀស ធ្លាក់ចូលទឹកលង់ស្លាប់ខណៈឪពុកចុះជួយតែជួយមិនទាន់

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ក្មេងស្រីអាយុ៦ឆ្នាំ ម្នាក់បានស្លាប់ ក្រោយពីធ្លាក់ពីលើទូកលង់ទឹកស្លាប់ក្រោយពេលដែលតាមម្តាយនិងឪពុកទៅរាវលៀសនៅថ្ងៃចូលឆ្នាំទី៣ ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុចទន្លេ ស្ថិតក្នុងភូមិកន្លែងភេ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ​ ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោងជិត៤ល្ងាច ថ្ងៃទី១៦​ខែមេសា ឆ្នាំ២០១៦ ។

សមត្ថកិច្ចបានឲ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ មឿន កញ្ចនា អាយុ៦ឆ្នាំ រស់នៅភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ។

បុរសឈ្មោះសយ គា ដែលត្រូវជាឪពុកក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅមុនពេលកើតហេតុ គ្រួសាររបស់គាត់មានគ្នាចំនួន៣នាក់ គឺរូបគាត់(ឪពុក) និង ប្រពន្ធ រួមនិងកូនស្រីបានជិះទូកទៅរាវលៀសនៅទន្លេ ដើម្បីយកមកលក់និងធ្វើម្ហូប លុះដល់រាវបានហើយគ្រួសារគាត់បានត្រឡប់មកវិញ ក៏ធ្លាក់កូនស្រីពីលើទូកចូលទៅទឹកទន្លេ ភ្លាមៗនោះគឺ បានចុះជួយដែរ តែជួយអត់ទាន់ ក៏បណ្តាលឲ្យកូនស្រីរបស់គាត់លង់ទឹកស្លាប់តែម្តង ។

សាកសពក្មេងស្រីត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ក្រោយពីសមត្ថកិច្ចធ្វើកោសល្យវិច្ច័យហើយ ។ ពេលនោះសមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងស្រីនេះពិតជាស្លាប់ដោយសារតែលង់ទឹកពិតប្រាកដមែន ៕

12987159_622438181240609_5975510176946909571_n

ដោយ៖ ចន្ថា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print