ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង២១នឹង០០នាទីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈមានជនបរទេសម្នាក់ស្លាប់។
សមត្ថកិច្ចបានអោយដឹងថាៈសាកសពឈ្មោះ PLANCK DAVID BRUCE ភេទប្រុស កើតថ្ងៃទី 23.04.1942 សញ្ជាតិ U S Aកាន់លិខិតឆ្លងដែនលេខ 452131842 សុពលភាព ថ្ងៃទី 02.12.2020 បានចូលស្នាក់នៅបន្ទប់ជួលភោជនីយដ្ឋាន សុីធី អូត្រេះ(Restaurant Barand Guesthouse OTHRES CITY ) ស្ថិតនៅក្រ2 ភូ6(អូត្រេះ) សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥។
តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច បច្ចេកទេសវិទ្យាសាស្រ្តបានអោយដឹងថាសាកសពស្លាប់ដោយសារ ជំងឺចាស់ជរា បច្ចុប្បន្នសាកសពបញ្ជូនមកសាលតំកល់សពមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ រង់ចាំការត្រួតពិនិត្យ បន្ថែម របស់លោក វេជ្ជបណ្ឌិតនិងសមត្តកិច្ចជំនាញ៕
ដោយ៖ សុខ ខេមរា
...