ផឹកស្រាស្រវឹងចុះរាវលៀសយកមកក្លែម លង់ទឹកស្លាប់ម្នាក់ក្នុងរណ្តៅ ចំថ្ងៃចូលឆ្នាំនៅស្រុកត្បូងឃ្មំុ

ចែករំលែក៖

ខេត្តត្បូងឃ្មំុ៖ យុវជនម្នាក់ក្នុងចំណោម៥នាក់បានលង់ទឹកស្លាប់ក្នុងរណ្តៅដី ខណះពេលដែលពួកគេបានផឹកសីុស្រវឹងហើយទៅរាវលៀសយកមកក្លែមបន្តក្នុងថ្ងៃចូលឆ្នាំ។

ហេតុការណ៍ខាងលើកើតឡើងវេលាម៉ោង៥និង៣០នាទី ក្នុងថ្ងៃចូលឆ្នាំប្រពៃណីជាតិទី២ ត្រូវនិងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ នៅចំណុច រណ្តៅដី ចម្ងាយ ៤០០មែ៉ត្រជាង ខាងលិចភូមិវាលកណ្តៀង ឃុំជប់ស្រុក_ខេត្តត្បូងឃ្មុំ ចំណែកសាកសពជនរងគ្រោះស្អែកឡើងថ្ងៃចូលឆ្នាំទី៣ត្រូវនិងថ្ងៃ១៦ ខែមេសា បានរកឃើញ។

លោក ឡុង សារិន អធិការរង នគរបាលស្រុកត្បូងឃ្មំុបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ បូ រ័ត្ន ហៅម៉ាប់ ភេទប្រុស អាយុ ២៤ឆ្នាំ នៅភូមិ១៥ ឃុំជប់ ឪពុកឈ្មោះ សន សុំហៅម៉ុក ម្តាយឈ្មោះ សុខ វ៉ាន់នី មុខរបរកម្មករជៀរជ័រ មានបងប្អូន ៩នាក់ ប្រុស ៥នាក់ ជនរងគ្រោះ ជាកូនទី ៣ក្នុងគ្រួសារ។

លោកបន្តថា តាមប្រភពព័ត៌មានកន្លែងហេតុ បានឲ្យដឹងថា ជនរងគ្រោះ និងបក្សពួក ទាំង៥នាក់នេះ បាននាំគ្នា សីុផឹកតាំងពីព្រឹក រហូតដល់ល្ងាច ហើយម្នាក់ៗ មានអាការៈស្រវឹងជោគជាំ ។ ពេលផឹកសីុរួច ពួកគេនាំគ្នា មកលេងទឹក និងរាវរកលៀស ចំពុះទា ដើម្បីយកទៅក្លែមស្រាបន្តទៀត ប៉ុន្តែស្រាប់មានគ្រោះថ្នាក់តែម្តង។ ហើយក្រោយកើតហេតុភ្លាមសាកសពមិនត្រូវបានរាវរកឃើញនោះទេ ព្រោះរណ្តៅមានទំហំធំ ទទឹង ៣៥ ម៉ែត្រ និងបណ្តោយ ៦០ម៉ែត្រ ជម្រៅទឹកបច្ចុប្បន្ន ៦ម៉ែត្រ លះុថ្ងៃស្អែកឡើងនៅវេលាម៉ោង៩និង៣៨នាទី សាកសពជនរងគ្រោះបានអណ្តែតនិងរកឃើញ។

លោកបន្តថាករណីនេះកំលាំងជំនាញ បានសហការ ជាមួយ អាជ្ញាធរមូលដ្ឋាន និងពេទ្យមណ្ឌលសុខភាពជប់ ធ្វើការត្រួតពិនិត្យសាកសព ពុំឃើញមានស្លាកស្នាមអ្វី ខុសប្រក្រតី គួរឲ្យកត់សំគាល់ឡើយ ហើយសម្មត្ថកិច្ចក៏បានប្រគល់សាកសពជូនទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

image

image

image

image

ដោយ៖ វណ្ណះ

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print