អ្នកធ្វើដំណើរ២នាក់របួសធ្ងន់ខណៈត្រូវបុរសស្រវឹងស្រាស្ទាក់កាប់នៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀង៖ អ្នកធ្វើដំណើរ២នាក់កំពុងជិះម៉ូតូឌុបគ្នានៅលើដងផ្លូវត្រូវបុរសស្រវឹងស្រាម្នាក់រស់នៅផ្ទះក្បែគ្នាស្ទាក់កាប់រងរបួសធ្ងន់ កាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៦ នៅលើផ្លូវលំ ស្ថិតក្នុងភូមិថ្នល់កែង សង្កាត់បាទីក្រុងបាវិត សង្ស័យរឿងគំនុំ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះឯកសាបន ភេទប្រុស អាយុ៣២ឆ្នាំនិងឈ្មោះប្រាក់ហឿន អាយុ២៩ឆ្នាំមានទីលំនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត។ រីឯជនសង្ស័យត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនមានឈ្មោះឡឹកសឿន អាយុ៣៦ឆ្នាំមុខរបរកសិករដោយមានទីលំនៅផ្ទះក្បែគ្នាត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួនភ្លាមៗបញ្ជូនមកប៉ុស្តិ៍រដ្ឋបាលយកទៅសាកសួរ។

ជនរងគ្រោះឈ្មោះឯកសាបនបានឲ្យដឹងថា រូបគាត់និងប្រពន្ធមិនដែលមានទំនាស់អ្វីជាមួយគ្រួសារជនបង្កនោះទេគឺរស់នៅផ្ទះជាប់របងគ្នាមិនដឹងមូលហេតុអីបានជាផឹកស្រាស្រវឹងមកស្ទាក់ផ្លូវកាប់ប្រហារបែបនេះ។

ទោះបីជាយ៉ាងណាជនសង្ស័យសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកអធិការដ្ឋាននគរបាលក្រុងបាវិតចាត់ការតាមច្បាប់៕

20160418_083558(1)

20160418_083551(1)

ដោយ៖ យឹម សុថាន

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print