អ្នកជំនួញបោះចោលផ្លែឈើរាប់ពាន់តោននៅព្រំដែនជាប់ប្រទេសចិន

ចែករំលែក៖

មានរថយន្តដឹកផ្លែឈើយ៉ាងតិច ២០០គ្រឿងបានជាប់គាំងនៅផ្លូវតភ្ជាប់ពីទីក្រុង Mandalay ប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន ។ ការជាប់គាំងនេះដោយសារតែការត្រួតពិនិត្យតាមព្រំដែនតឹងតែង ពិបាកក្នុងការនាំចូលទៅកាន់ប្រទេសចិន។ ដោយរង់ចាំយូរថ្ងៃនៅព្រំដែន ផ្លែឈើជាច្រើនងាយខូច ត្រូវបានបោះចោលរាប់ពាន់តោន។ ក្រុមឈ្មួញនាំចេញផ្លែឈើពីមីយ៉ាន់ម៉ាចូលទៅកាន់ប្រទេសចិន បានឱ្យដឹងថា ច្បាប់ប្រឆាំងកូវីដ-១៩ របស់ចិនតឹងតែងពេកធ្វើឱ្យការនាំចូលផលិតផលកសិកម្ម ក្នុងនោះមានផ្លែឈើជាដើមងាយក្នុងការខូច ដោយមិនអាចរក្សាទុកយូរថ្ងៃបាន។ លោក Lee Htay ប្រធានក្រុមហ៊ុនដឹកជញ្ជូននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានឱ្យដឹងថា «មុនពេលផ្ទុះកូវីដ-១៩ យើងបាននាំផ្លែឈើចូលទៅកាន់ប្រទេសចិនរហូតដល់ទៅ៥០០រថយន្តក្នុងមួយថ្ងៃ ភាគច្រើនជាផ្លែឈើ មាន ឪឡឹក ស្វាយ … ប៉ុន្តែពេលនេះក្នុងមួយថ្ងៃមានរថយន្តប្រមាណ១០គ្រឿងប៉ុណ្ណោះបានឆ្លងព្រំដែនចូលក្នុងប្រទេសចិន»។ លោកបន្តទៀតថា បច្ចុប្បន្ននៅមានរថយន្តប្រមាណ ២០០គ្រឿងជាប់គាំងនៅផ្លូវជាប់ព្រំដែនប្រទេសចិន ហើយរង់ចាំជាច្រើនថ្ងៃ ធ្វើឱ្យផ្លែឈើស្អុយខូច ត្រូវបោះចោលតាមផ្លូវ៕ ដោយសាធី
រូបថត៖ Handout.


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print