ភ្នំពេញ៖ កិច្ចប្រជុំថ្ងៃនេះ ព្រឹទ្ធសភាកម្ពុជាបានពិនិត្យនិងយល់ព្រមទាំង ស្រុងលើសេចក្តីព្រាងច្បាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េនៅព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ ក្នុង សម័យប្រជុំលើកទី៨ ព្រឹទ្ធសភា នីតិកាលទី៤ ដោយ សំឡេង៥៨សំឡេងនៃសមាជិកទាំងមូល។ នេះបើយោងតាមលទ្ធផលក្រោយកិច្ចប្រឹងប្រែង។
សូមបញ្ជាក់ថា, ព្រឹទ្ធសភាបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី កម្ពុជា-កូរ៉េ (CKFTA)នេះ នឹងក្លាយជាកម្លាំងចលករដ៏ សំខាន់ក្នុងការជំរុញលំហូរពាណិជ្ជកម្ម និងការវិនិយោគ រវាងកម្ពុជា និងកូរ៉េខាងត្បូង ដោយទទួលបានផល ប្រយោជន៍ទៅវិញទៅមក ជាពិសេសដើម្បីពន្លឿនការស្តារ សេដ្ឋកិច្ចនៃប្រទេសទាំងពីរ បន្ទាប់ពីផលប៉ះពាល់ធ្ងន់ធ្ងរ ដោយជំងឺរាតត្បាតកូវីដ-១៩។
កិច្ចព្រមព្រៀងនេះក៏នឹងរួមចំណែកក្នុងការលើកកម្ពស់ ភាពជាដៃគូយូរអង្វែង រឹងមាំ ពង្រឹងភាពជាដៃគូផ្នែក សេដ្ឋកិច្ច ការទទួលបានទីផ្សារនាំចេញផលិតផលកម្ពុជា ទៅប្រទេសកូរ៉េ ការផ្ទេរបច្ចេកវិទ្យា ចំណេះដឹង និង
ជំនាញថ្មីៗពីការវិនិយោគផ្ទាល់របស់ក្រុមហ៊ុនមកពី ប្រទេសកូរ៉េ និងបរទេស ព្រមទាំងការបង្កើតការងារថ្មីៗ ជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ មាន១០ជំពូក និង១៣១មាត្រា ដែលគ្រប់ដណ្តប់លើពាណិជ្ជកម្មទំនិញ រួមមាន ស្តង់ដារបច្ចេកទេស នីតិវិធីវាយតម្លៃភាព អនុលោម វិធានការអនាម័យនិងភូតគាមអនាម័យ ឧបា ស្រ័យពាណិជ្ជកម្ម វិធានដើមកំណើត នីតិវិធីគយនិងកិច្ច សម្រួលពាណិជ្ជកម្ម កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច តម្ល ភាព យន្តការដោះស្រាយវិវាទ ការទាមទារសំណង ការ រៀបចំស្ថាប័ន និងអវសានប្បញ្ញាត្តិ។
សូមរម្លឹកថា, កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មលោក ប៉ាន សូរស័ក្តិ បានចុះហត្ថលេខាជាផ្លូវការយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាកូរ៉េជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េលោកYEO Han-Koo។ កម្ពុជារំពឹងថាកិច្ចព្រមព្រៀងសេរីនឹងជំរុញកំណើននៃការនាំចេញ កំណើនផលទុនសរុបក្នុង ស្រុក និងកំណើនការងារ ដែលនឹងជួយស្តារឡើងវិញនូវ សេដ្ឋកិច្ចពីផលប៉ះពាល់នៃជំងឺកូវីដ-១៩។
បន្ទាប់ពីព្រឹទ្ធសភាពិនិត្យយល់ព្រមរួច និងក្រោយពី ព្រះមហាក្សត្រឡាយព្រះហស្ថលេខារួចកម្ពុជានឹងជូន ដំណឹងទៅប្រទេសកូរ៉េ ដែលនឹងចូលជាធរមាននៅ ថ្ងៃទី៦០ក្រោយពីបានជូនដំណឹង៕
ដោយ : សិលា