ភ្នំពេញៈ លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធានិបានថ្លែងថាៈ ក្រោយពីចូលឆ្នាំថ្មីរួច ពិតជានៅមានបញ្ហាជាច្រើនដែលយើងត្រូវបន្តដោះស្រាយ និងបម្រើជូនបងប្អូនប្រជាពលរដ្ឋ។ ដូច្នេះ នៅរសៀលថ្ងៃទី១៨ ខែមេសានេះ រដ្ឋបាលរាជធានីភ្នំពេញយើងបានរៀបចំកិច្ចប្រជុំគណៈអភិបាល ដើម្បីពិភាក្សាលើកិច្ចការសំខាន់ៗ ពីរចំណុចដូចខាងក្រោម៖
១-ពិនិត្យ និងពង្រឹងកិច្ចការកសាង ស្ថាបនា គ្រប់សំណង់ ហេដ្ឋារចនាសម្ព័ន្ធនានាឱ្យបានច្បាស់លាស់។
២-កំណត់ពេលវេលានៃការផ្តល់សេវាសាធារណៈលើសេវាសុរិយោដី និងសេវាសំណង់នៅក្នុងរាជធានីភ្នំពេញឱ្យបានច្បាស់លាស់ជូនបងប្អូនប្រជាពលរដ្ឋ ព្រោះសេវានេះពិតជាមានបញ្ហាលំបាករបស់បងប្អូន ទាំងការងារលក់ផ្តាច់ ការផ្ទេរបន្ត ការបំបែកលក់ ឬការសុំសាងសង់ជាដើម។
លោកអភិបាលបន្តថាៈ យើងខិតខំធ្វើយ៉ាងណា បម្រើសេវាជូនបងប្អូនឱ្យកាន់តែប្រសើរឡើង កាត់បន្ថយនូវការលំបាករបស់បងប្អូនជាបន្តបន្ទាប់៕
ដោយ សុខ ខេមរា