សម្ដេចតេជោ ហ៊ុនសែន បានប្រាប់មេដឹកនាំយោធាមីយ៉ាន់ម៉ាថា, សន្តិភាពពេញលេញ និងការបង្រួបបង្រួម ជាតិមិនអាចសម្រេចបានទេ ប្រសិនបើគ្មាន ការចូលរួម និងការព្រមព្រៀងគ្នាពីគ្រប់ភាគី ពាក់ព័ន្ធទាំងអស់

ចែករំលែក៖

ប្រទេសមីយ៉ាន់ម៉ា៖ ស្ថាបនិកនយោបាយឈ្នះ-ឈ្នះ និងជា ប្រធានអាស៊ានឆ្នាំ២០២២ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់មេដឹកនាំ យោធានៃមីយ៉ាន់ម៉ាលោក មីន អោងលាំង ថាតាមបទ ពិសោធន៍និងមេរៀនដែលកម្ពុជាទទួលបាន សន្តិភាព ពេញលេញ និងការបង្រួបបង្រួមជាតិមិនអាចសម្រេច បានទេ ប្រសិនបើគ្មានការចូលរួម និងការព្រមព្រៀងគ្នាពី គ្រប់ភាគីពាក់ព័ន្ធទាំងអស់។

សម្ដេចតេជោថ្លែងបែបនេះក្នុងពេលដែលសម្ដេចជួបប្រជុំ ជាមួយលោក មីន អោងលាំង ក្នុងដំណើរទស្សនកិច្ចជា ផ្លូវការទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃម្សិលមុិញ ដើម្បីជួយរក ដំណោះស្រាយដល់ប្រទេសនេះ និងនាំមីយ៉ាន់ម៉ាចូល អាស៊ានវិញ។
សូមបញ្ជាក់ថា, ក្នុងសេចក្តីប្រកាសរួមដែលបានចេញផ្សាយនាថ្ងៃទី៧ ខែ មករានេះបានបញ្ជាក់ថា ដោយយោងតាមស្មារតីនេះ ហើយទើបមេដឹកនាំយោធាមីយ៉ាន់ម៉ាលោក មីន អោង លាំង ប្រកាសធានាដល់ការសម្របសម្រួលដំណើរទស្សន កិច្ចរបស់ប្រេសិតពិសេសនៅមីយ៉ាន់ម៉ា និងការជួប ជាមួយនឹងភាគីពាក់ព័ន្ធទាំងអស់ រួមទាំងអង្គការប្រដាប់ អាវុធជនជាតិភាគតិច ដោយពិចារណាទៅលើស្ថាន ការណ៍ជាក់ស្តែងនៅមីយ៉ាន់ម៉ា។

គួរបញ្ជាក់ផងដែរថា ប្រេសិតពិសេសរបស់ប្រធាន អាស៊ានថ្មីស្តីពីមីយ៉ាន់ម៉ា គឺរដ្ឋមន្ត្រីការបរទេស និងសហ ប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដែលនឹងធ្វើជាអ្នកនៅកណ្តាលដើម្បីជួយ សម្រុះសម្រួលរវាងភាគីជម្លោះនៅមីយ៉ានម៉ា។

ថ្លែងក្នុង «បឋកថាអាស៊ានលើកទី២៣អំពីភាពជាប្រធាន អាស៊ានឆ្នាំ២០២២របស់កម្ពុជា» រដ្ឋមន្ត្រីការបរទេស កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បាន ថ្លែងថា៖ «យើង(កម្ពុជា)បានប្រើប្រាស់អភិក្រមផ្សេង បន្តិច នៅពេលយើងកាន់តំណែងជាប្រធាន និងនៅពេល ដែលខ្ញុំត្រូវបានតែងតាំងជាប្រេសិតពិសេស។ លោកបន្តថា, ខ្ញុំសូម បញ្ជាក់ម្ដងទៀតថា ក្នុងនាមជាប្រសិតពិសេស ខ្ញុំនឹងធ្វើ ទៅតាម 5PCs និងធម្មនុញ្ញអាស៊ាន។ តួនាទីរបស់ខ្ញុំនឹង ក្លាយជាអ្នកស្របសម្រួល អ្នកផ្សះមជ្ឈត្តករ ហើយដំណើរ ការនយោបាយទាំងមូលនឹងត្រូវដឹកនាំដោយមីយ៉ាន់ម៉ា។ យើងនឹងមិនសម្រេចចិត្តជំនួសឱ្យប្រជាជនមីយ៉ាន់ម៉ាទេ»។
បច្ចុប្បន្នប្រទេសមីយ៉ាន់ម៉ាបានក្លាយជាប្រទេស១ដែល មានរដ្ឋាភិបាល២ និងមានក្រុមប្រដាប់អាវុធជនជាតិ ប្រហែល២០ក្រុម ដែលបានបង្កជាសង្គ្រាមដ៏យូរបំផុត ជាងគេមួយនៅក្នុងពិភពលោក។

បើក្រឡេកមកមើលស្ថានភាពកម្ពុជាកាលពីមុន ឆ្នាំ១៩៩៨វិញក៏មិនខុសគ្នាប៉ុន្មានដែរ។ បន្ទាប់ពី ការដួលរលំទៅនៃរបបខ្មែរក្រហមឆ្នាំ១៩៧៩ សង្គ្រាម ស៊ីវិលនៅកម្ពុជាបានបន្តរហូតដល់ឆ្នាំ១៩៩៨ ទើបបញ្ចប់ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ដែលបាននាំមកនូវសន្តិភាពនិងការផ្សះផ្សារជាតិ ពេញលេញលែងមានក្រុមប្រដាប់អាវុធច្រើនឬរដ្ឋាភិបាល ច្រើនក្នុងប្រទេសតែមួយទៀតហើយសម្រាប់កម្ពុជា។

នយោបាយឈ្នះ-ឈ្នះ នៅកម្ពុជាមានចំនួន១១ចំណុច ដើម្បីធានាដល់សន្តិសុខសង្គម ការបង្រួបបង្រួមជាតិ ឯកភាពជាតិ សន្តិភាព ការធានាដល់បូរណភាពដែនដី អធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ច នយោបាយសង្គម ប្រកបដោយចិរភាព៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print