ក្រសួងសុខាភិបាល ចេញសេចក្តីជូនដំណឹង ស្តីពីយុទ្ទនាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ : ក្រសួងសុខាភិបាល ចេញ សេចក្តីជូនព័ត៌មាន ស្តីពី យុទ្ធនាការចាក់វ៉ក់សាំងកូវីដ-១៩ ដូសទី៤ សម្រាប់ក្រុមគោលដៅជម្រើសនៅរាជធានីភ្នំពេញ

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) សូមគោរពជម្រាបជូន សាធារណជន មេត្តាជ្រាបថា (គ.វ.ក-១៩ ) នឹងផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៤ ដោយប្រើវ៉ាក់សាំង Pfizer ជូនដល់ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា ក្រុមគ្រូពេទ្យជួរមុខ(ទាំងរដ្ឋ និងឯកជន) មន្ត្រីរាជការ កងទ័ព នគរបាលជាតិ រហូត ដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចជនវ័យចាស់ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បុគ្គលិកស្ថានទូត អង្គការជាតិ អន្តរជាតិ អ្នកសារព័ត៌មាន និងសមាជិក សមាជិកា នៃសមាគមសសិល្បៈករកម្ពុជា ដែលបានចាក់វ៉ាក់សាំងកូវីង-១៩ ដួសទី៣ ឬដួស ជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី៣ ឬដុសជំរុញ ដូចខាងក្រោម៖

ក. ការចាក់វាក់សាំងកូវីដ-១៩ ដូសទី៤ ជូនដល់មន្ត្រីរាជកាស៊ីវិលថា្នក់ជាតិ៖

ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភាមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ដែលកំពុងបម្រើការនៅ ថ្នាក់ជាតិ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដុសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់ សាំងកូវីដ-១៩ ដួសទី៣ ឬដួសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូដ-១៩ ដូសទី៤ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ នៅតាមមន្ទីរពេទ្យជាតិនានា ដែលមានទីតាំង កាលបរិច្ឆេទ និងពេលវេលា ដូចខាងក្រោម៖

១. មន្ទីរពេទ្យកាល់ម៉ែត និងមន្ទីរពេទ្យអង្គឌួង៖ ចំពោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំព្រឹទ្ធសភា និងសមាជិកព្រឹទ្ធសភា ថ្នាក់ដឹកនាំរដ្ឋសភា និងសមាជិករដ្ឋ សភា និងឥស្សរជនដែលមានតួនាទីជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តី រដ្ឋលេខាធិការ ឬមានឋានៈស្មើ ហើយបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់ សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៤ នៅមន្ទីរពេទ្យកាល់ម៉ែត។

ចំពោះឥស្សរជនដែលជាអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ឬមានឋានៈស្មើ ហើយបានចាក់វ៉ាក់សាំង កូវីដ-១៩ ដួសទី៣ ឬដួសជំរុញរួច ហើយមានគម្លាតចាប់ពី៤ខែឡើងបន្ទាប់ពីការចាក់វ៉ាក់សាំងកូវីដ-១៩ ដួសទី៣ ឬដូសជំរុញ សូមអញ្ជើញទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដុសទី៤ នៅមន្ទីរពេទ្យព្រះអង្គឌួង។ ការចាក់វ៉ាក់សាំងកូវីដ-១៩. ដុសទី៤ ជូនដល់ក្រុមគោលដៅខាងលើ នឹងត្រូវរៀបចំតាមពេលវេលានិងកាលបរិច្ឆេទ ដូចតារាងខាងក្រោម៖

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print