នាយឧត្តមសេនីយ៍ វង្ស ពិសេន ប្រជុំទ្វេភាគីជាមួយអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម តាមប្រព័ន្ធវីដេអូ

ចែករំលែក៖

ភ្នំពេញ៖ បេី​យោង​តាមប្រភពព័ត៍មានពី​អគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ​ បានឱ្យដឹងថា​ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម តាមប្រព័ន្ធវីដេអូ។

ក្នុងជំនួបនោះ ភាគពីរទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពជំងឺកូវីដ-១៩ ជាពិសេស ការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ។

ភាគីទាំងពីរ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងកងទ័ពប្រទេសទាំងពីរ ក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាល។

ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញ លោកឧត្តមសេនីយ៍បម្រុង ង្វៀន តឹងគឿង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print