Update:សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ

ចែករំលែក៖

ខេត្តព្រះវិហារៈ​ នៅព្រឹកថ្ងៃទី ១៩ មេសា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញសម្ពោធរោងចក្រផលិតស្ករស កៀបទឹកអំពៅ ស្ថិតនៅភូមិ ពោធិទាប ឃុំ ម្លូព្រៃ១ ស្រុក ឆែប ខេត្ត ព្រះវិហារ។

រោងចក្រផលិតស្ករសនេះ វិនិយោគដោយក្រុមហ៊ុនចិន Rui Feng Cambodia International Co., Ltd ដែលមានតម្លៃជាង ៣៦០លានដុល្លារជាជំហានដំបូង ក្នុងគំរោងសរុប ១ពាន់លានដូល្លាក្នុងជំហ៊ានបន្ទាប់ ដែលជារោងចក្រមានខ្សែសង្វាក់ផលិតកម្មធំជាងគេនៅអាស៊ី។ រោងចក្រនេះអាចមានសមត្ថភាពផលិតស្ករសបានជាង១ពាន់តោនក្នុងមួយថ្ងៃ ជាមួយនឹងចម្ការអំពៅដែលបាន ដាំដុះរួចរាល់ចំនួន១៣,០០០ហិកតា។ ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវការអំពៅចូលក្នុងរោងចក្រចំនួន២ម៉ឺនតោនដើម្បីកិន និងចម្រាញ់យកស្ករស ហើយក្នុងមួយថ្ងៃរោងចក្រអាចទទួលបានស្ករសរហូតដល់ជាង១ពាន់តោន សម្រាប់ចែកចាយទីផ្សារក្នុងស្រុក និងអន្តរជាតិ។

ក្រុមហ៊ុនអភិវឌ្ឍន៌ដំណាំអំពៅនេះ គឺបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងសេដ្ឋកិច្ច ពាណិជ្ជកម្ម នាំមកនូវឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋ ដែលក្នុងនោះរោងចក្រត្រូវការកម្លាំងពលកម្ម ១៤,០០០នាក់។ ទន្ទឹមនឹងផលិតស្ករស រោងចក្រនេះមានផលិតអាល់កុល និងថាមពលអគ្គីសនីរ ហូតដល់ ៣០មេហ្កាវ៉ាត់ អំពីកាកសំណល់អំពៅ និងជីរសរីរាង្គ។

សម្តេចតេជោ ហ៊ុន សែន សូមអោយក្រុមហ៊ុនចិនយកចិត្តទុកដាក់ផ្តល់សេវាកម្មល្អដល់បុគ្គលិកម្មករ ជាពិសេសធ្វើផ្ទះសម្រាប់ស្នាក់នៅដល់កម្មករ ផ្តល់ការអប់រំ សេវាសុខភាព និងប្រាក់ខែសមរម្យ ដែលយើងហៅថា “ សមាហរណកម្មមុខរបរ” ។ រីឯតម្រូវការផ្ទៃដីបន្ថែម គឺសម្តេចបាននែនាំអោយក្រុមហ៊ុនមានទំណាក់ទំនងល្អជាមួយប្រជាពលរដ្ឋ និងសហគម ផ្តល់ទុនលើកទឹកចិត្តដើម្បីបងប្អូនប្រជាពលរដ្ឋដាំអំពៅលក់ជូនក្រុមហ៊ុនវិញ។

សម្តេចតេជោ ហ៊ុន សែន អរគុណក្រុមហ៊ុនវិនិយោគិន Rui Feng និងក្រុមហ៊ុនវិនិយោគផ្សេងៗទៀត ដែលមានជំនឿជឿជាក់លើគណបក្សប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា។ ទាំងអស់នេះគឺដោយសារតែកម្ពុជាមានសន្តិភាព។ ដើម្បីជំរុញវិស័យអប់រំនៅខេត្តនេះអោយកាន់តែរីកចម្រើន សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវសាលាបថមសិក្សាចំនួន ២ ខ្នង និងវិទ្យាល័យ១ខ្នង (សាលាបថមសិក្សាឆែប ៦បន្ទប់ សាលាបថមសិក្សាជ័យសែន ៦បន្ទប់ និង វិទ្យាល័យត្បែងមានជ័យ៦បន្ទប់)។

មុនបញ្ចប់កម្មវិធី សម្តេចតេជោ ហ៊ុន សែន បានបំពាក់គ្រឿងឥស្សរិយយស ដល់មន្រ្តីក្រុមហ៊ុន និង កាត់ខ្សែបូរសម្ពោធរោងចក្រនេះអោយដំណើការចាប់ពីពេលនេះតទៅ ហើយ សម្តេចតេជោ ទស្សនារោងចក្រផលិតស្ករស និងបានចូលរាំកម្សន្តសប្បាយរីករាយជាមួយប្រជាពលរដ្ឋដែលបានមកចូលរួមនៅក្នុងថ្ងៃសម្ពោធរោងចក្រនេះប្រកបដោយបរិយាកាសរីករាយបំផុត៕

image image image image image image image

​ ដោយ​ សុខ​ ខេមរា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print