បណ្តាប្រទេសចូលរួមជួយដល់ប្រទេសអីក្វាឌឺក្រោយការរញ្ជួយដី

ចែករំលែក៖

ប្រទេសជាច្រើនដូចជាអាមេរិក គុយបា មិចស៊ីចកូ អេស្បាញ ឈីលី វេណេហ្ស៊ូអេឡា ប៉េរ៉ូ ជាដើម​បានបញ្ជូនអ្នកឯកទេសរបស់ខ្លួនទៅជួយដល់ប្រទេសអីក្វាឌឺ។
នៅថ្ងៃទី​១៩ខែមេសា​អាមេរិកបានប្រកាសថា នឹងបញ្ជូនក្រុមឯកទេសស្តីអំពីគ្រោះធម្មជាតិ ទៅជួយដល់ប្រទេសអីក្វាឌឺ ក្រោយរងការរញ្ជួយដីគម្រិត ៧,៨រិតទ័រសម្លាប់មនុស្សកើនឡើងរហូតដល់ទៅ​៤១៣នាក់និងរាប់ពាន់នាក់រងរបួស។ ចំណែកប្រទេសដទៃទៀតក៏បានបញ្ជូនក្រុមឯកទេសទៅជួយដូចគ្នា។
តាមតួលេខថ្មីបំផុតនៅក្នុងហេតុការគ្រោះរញ្ជួយដីនៅអីក្វាឌឺ គឺមានអ្នកស្លាប់កើនឡើងរហូត​ដល់ទៅ​៤១៣នាក់និង ២៥២៧នាក់រងរបួស និងពលរដ្ឋជាង ១លាននាក់រងផលប៉ះពាល់ ។
សារព័ត៌មាន RIA Novosti បានដកស្រង់សម្តីអគ្គលេខាធិការរងអង្គការសហប្រជាជាតិ​លោក​Stephen O’Brien បានប្រកាសកាលពីថ្ងៃតី​១៨ខែមេសាថា អង្គការសហប្រជា​ជាតិបាន​ត្រៀម​លក្ខណះជួយដល់ជនរងគ្រោះនៅក្នុងហេតុការរញ្ជួយដីនៅអីក្វាឌឺ។ក្រៅពីនេះ អង្គការ​សុខភាព​ពិភពលោក បានបញ្ជូនក្រុមគ្រូពេទ្យមួយក្រុមទៅជួយដល់ប្រទេសនេះ។
លោក​O’Brien បាន​ឲ្យដឹងថា​
អង្គការសហប្រជាជាតិនិងប្រទេសជាសមាជិកនិងជួយដល់រដ្ឋាភិបាល​អីក្វាឌឺ នូបបទពិសោធន៍ ទាំងប៉ុន្មានដែលខ្លួនមាន ។​ អ ស ប​និងបញ្ជូនក្រុមឯកទេសទៅកាន់កន្លែងកើតហេតុ​ដើម្បីវាយ​តម្លៃពីផលប៉ះពាល់៕​

ដោយ​ មែវ​ សុធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print